ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារកតូច​ៗ​លិទ្ធ​ទឹក​ដែល​ងូត​ឱ្យ តើ​មាន​បញ្ហា​ទេ?

5 ឆ្នាំ មុន

នេះ​គឺជា​សំណួរ​ញឹកញាប់​មួយ​ដែល ឪពុក​ម្តាយ​ភាគច្រើន​តែងតែ​ចោទសួរ ហើយ​ក៏​មិន​ទាន់​បាន​ចម្លើយ​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​ទាន់​ឃើញ​កុមារ​ណា​ឈឺ​នៅឡើយ​ទេ​នៅ​ពេល​គេ​លិទ្ធ​ទឹក​ដែល​គេ​កំពុង​តែ​ងូត ឬ​ទឹក​នោះ​មាន​ទឹកនោម​គេ​ក៏​ដោយ ។ ការ​លិទ្ធ ឬ​ផឹកទឹក​ដែល​មាន​សាប៊ូ​អាច​បណ្តាល​ឲ្យ​គេ​ឈឺពោះ​បាន…

នេះ​គឺជា​សំណួរ​ញឹកញាប់​មួយ​ដែល ឪពុក​ម្តាយ​ភាគច្រើន​តែងតែ​ចោទសួរ ហើយ​ក៏​មិន​ទាន់​បាន​ចម្លើយ​ណាមួយ​ច្បាស់លាស់​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មិន​ទាន់​ឃើញ​កុមារ​ណា​ឈឺ​នៅឡើយ​ទេ​នៅ​ពេល​គេ​លិទ្ធ​ទឹក​ដែល​គេ​កំពុង​តែ​ងូត ឬ​ទឹក​នោះ​មាន​ទឹកនោម​គេ​ក៏​ដោយ ។

ការ​លិទ្ធ ឬ​ផឹកទឹក​ដែល​មាន​សាប៊ូ​អាច​បណ្តាល​ឲ្យ​គេ​ឈឺពោះ​បាន ជា​ពិសេស​ពេល​គេ​ញ៉ាំ​ច្រើន​ពេក​។ ប៉ុន្តែ​រឿង​នេះ​ទំនងជា​មិនកើត​ឡើងជា​ញឹកញាប់​ឡើយ ព្រោះ​រសជាតិ​ទឹក​ដែល​មាន​សាប៊ូ​គឺ​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​គេ​ខ្ជាក់​ចេញ​វិញ​ហើយ ។

ដូច្នេះ​បើសិនជា​អ្នក​ចង់​កុំ​ឲ្យ​កូន​លិទ្ធ​ទឹក​ដែល​គេ​ងូត យក​ល្អ​គួរតែ​ដាក់​របស់​លេង​ឲ្យ​ច្រើន​ក្នុង​ទឹក​ដែល​គេ​ងូត​នោះ​ទេ ព្រោះ​វា​នឹង​ជួយ​បន្លប់​អារម្មណ៍​គេ​ក្នុង​ការ​លិទ្ធ​ទឹក​នោះ​បាន ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ