ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា នឹង​មិន​បា.ញ់​គ្រាប់​ដំបូង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ទេ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​នឹង​មិន​បាញ់​គ្រាប់​ដំបូង​ជា​ដាច់ខាត​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ក៏​នឹង​មិន​ដាក់​ពន្ធ​ដំបូង​ដែរ ។ តាម​ប្រភព​មួយ​ថា ការ​គំរាមកំហែង​របស់​ប្រទេស​ចិន​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ នឹង​អនុម័ត​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​នឹង​មិន​បាញ់​គ្រាប់​ដំបូង​ជា​ដាច់ខាត​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ក៏​នឹង​មិន​ដាក់​ពន្ធ​ដំបូង​ដែរ ។

តាម​ប្រភព​មួយ​ថា ការ​គំរាមកំហែង​របស់​ប្រទេស​ចិន​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ នឹង​អនុម័ត​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ ឬ​មុន​សហ​រដ្ឋ​អាមេ​រិក​១២​ម៉ោង ។

ប៉ុន្តែ​ក្រសួង​នេះ​បាន​ចេញ​មុខ​បកស្រាយ​វិញ​ថា ៖« គោល​ជំហរ​របស់​រដ្ឋាភិបាល​ចិន​បាន​លើក​ឡើងជា​ច្រើន​ដង​មក​ហើយ ។ ពួក​យើង​នឹង​មិន​បាញ់​គ្រាប់​ដំបូង​ជា​ដាច់ខាត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​យើង​នឹង​មិន​អនុម័ត​ពន្ធ​មុន​សហរដ្ឋអាមេរិក​ទេ » ។

ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​និយាយ​ថា ពួក​គេ​នឹង​អនុវត្ត​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ ខណៈ​ប្រទេស​ចិន​សន្យា​ថា នឹង​ដាក់​ពន្ធ​ឆ្លើយ​តប​វិញ​នៅ​ថ្ងៃ​តែ​មួយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang ធ្លាប់​បាន​និយាយ​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​សកម្មភាព​ឆ្លើយ​តប​វិញ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​​ពី​កាលបរិច្ឆេទ​នៃ​ការ​អនុវត្ត​ពន្ធ​នេះ​ទេ ។

កាលពី​ថ្ងៃ​ពុធ​នេះ តម្លៃ​ប្រាក់​យាន់​របស់​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ។ ធនាគារជាតិ​ធានា​ថា ទីផ្សារ​នឹង​រក្សា​រូបិយប័ណ្ណ​ឲ្យ​នៅ​ហ្នឹង បើ​ទោះជា​មានការ​ព្រួយបារម្ភ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ក៏​ដោយ ។ ទោះជា​យ៉ាងណា តម្លៃ​ភាគហ៊ុន​ចិន​បាន​ធ្លាក់​ចុះ ។

សារព័ត៌មាន​ចិន​បាន​បន្ត​រិះគន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៤ កក្កដា ថា សហ​រដ្ឋអាមេ​រិក​មាន​គោលបំណង​ទប់ស្កាត់​ចិន មិន​ឲ្យ​អភិវឌ្ឍន៍ ដើម្បី​ចៀសវាង​មិន​ឲ្យ​ចិន​ប្រជែង​ជាមួយ​តួនាទី​របស់​សហរដ្ឋអាមេរិក​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ