ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​បញ្ហា​សង្គម​តាម​បែប​អរិយ​សច្ចៈ

5 ឆ្នាំ មុន

ក្នុង​ការ​កែ​បញ្ហា​អ្វីមួយ ត្រូវ​មានគំនិត​អរិយ​សច្ចៈ​របស់​ព្រះ​សម្ពុទ្ធ​។ អរិយ​សច្ចៈ​ជា​គំនិត​ពិសេស​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ជា​បែប​ដែល​វិទ្យាសាស្ត្រ​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ​ផង ។ ១-​ពិនិត្យ​មើល សិក្សា សាកល្បង ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ជំងឺ​នេះ​មាន​លក្ខណៈ…

ក្នុង​ការ​កែ​បញ្ហា​អ្វីមួយ ត្រូវ​មានគំនិត​អរិយ​សច្ចៈ​របស់​ព្រះ​សម្ពុទ្ធ​។ អរិយ​សច្ចៈ​ជា​គំនិត​ពិសេស​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ជា​បែប​ដែល​វិទ្យាសាស្ត្រ​កំពុង​អនុវត្ត​សព្វថ្ងៃ​នេះ​ផង ។

១-​ពិនិត្យ​មើល សិក្សា សាកល្បង ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ជំងឺ​នេះ​មាន​លក្ខណៈ អាកា​រៈ​ដូច​ម្តេច​ហើយ តើ​ជា​ជំងឺ​អ្វី ហៅ​ថា​អរិយ​សច្ចៈ​។

២-​ស្រាវជ្រាវ​រក​មើល​នូវ​មូល ឫសគល់ មើម​ចម​ដែល​នាំ​ឱ្យ​បញ្ហា​នេះ​កើត​មាន​ឡើង ដូច​ជា​គ្រូពេទ្យ​ដែល​ត្រូវ​រក​មូលហេតុ​នៃ​ជំងឺ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​រើស​ថ្នាំ​ដែល​ត្រូវ​នឹង​ជំងឺ​យក​ទៅ​ព្យាបាល ហៅ​ថា ទុក្ខសមុទយ​អរិយ​សច្ចៈ​។

៣-​តាំង​គោលដៅ គោលបំណង ឬ​សភាវៈ ដែល​មិន​មាន​បញ្ហា​ឱ្យ​បាន​ច្បាស់លាស់ ដូច​ជា​គ្រូពេទ្យ​ដែល​ដឹង​ថា ជំងឺ​នេះ​អាច​ព្យាបាល​ជា​បាន ហៅ​ថា ទុក្ខនិរោធ​អរិយ​សច្ចៈ​។

៤-​ជ្រើសរើស​ផ្លូវ​ដែល​ត្រូវ​ដែល​ស័ក្តិសម​ទៅ​នឹង​បញ្ហា ត្រៀម​យុទ្ធវិធី និង​វិធី​ការ​ការពារ ដើម្បី​ដោះស្រាយ​បញ្ហា ឧបមា​ដូច​ជា​គ្រូពេទ្យ​ជ្រើសរើស​ថ្នាំ​ដែល​ត្រូវ​នឹង​ជំ​ហឺ​មក​ព្យាបាល ហៅ​ថា ទុក្ខនិរោធគាមិនី​បដិបទា ។

អរិយ​សច្ចៈ​ទាំង​៤​នេះ​ជា​ផ្លូវ​នាំ​ទៅ​រក​សេចក្តីចម្រើន និង​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ដែល​កំពុង​ត្រូវ​បាន​យក​មក​អនុវត្ត​នា​ពេល​សព្វ​ថ្ងៃនេះ​ផង ។ ការ​ធ្វើ​តាម​អរិយ​សច្ចៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នឹង​បាន​ទទួលផល​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ ។