ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​រូ​ហ្គា​យ​ប្រឈម​បាត់បង់​កីឡាករ Cavani ពេល​ប៉ះ​បារាំង​នា​រាត្រី​នេះ

5 ឆ្នាំ មុន

ក្រោយ​ស៊ុត​២​គ្រាប់​ជួយ​អ៊ុយ​រូ​ហ្គា​យ​ទម្លាក់​ព័រ​ទុ​យ​ហ្គា​ល់​នៅ​វគ្គ​១៦​ក្រុម​កាលពី​ថ្ងៃអាទិត្យ​រួច​មក កីឡាករ Cavani ដែល​រង​របួស​សរសៃពួរ​អំឡុង​ប្រកួត​នោះ នៅ​តែ​មិន​ទាន់​ជា​សះស្បើយនៅ​ឡើយ ខណៈ​អ៊ុយ​រូ​ហ្គា​យ​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​បារាំង​នា​រាត្រី​នេះ​ហើយ ។ អ្វី​ដែល​ធ្វើ​ឱ្យ​គ្រូបង្វឹក​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ មិន​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃ​ពុធ​នោះ​ទេ…

ក្រោយ​ស៊ុត​២​គ្រាប់​ជួយ​អ៊ុយ​រូ​ហ្គា​យ​ទម្លាក់​ព័រ​ទុ​យ​ហ្គា​ល់​នៅ​វគ្គ​១៦​ក្រុម​កាលពី​ថ្ងៃអាទិត្យ​រួច​មក កីឡាករ Cavani ដែល​រង​របួស​សរសៃពួរ​អំឡុង​ប្រកួត​នោះ នៅ​តែ​មិន​ទាន់​ជា​សះស្បើយនៅ​ឡើយ ខណៈ​អ៊ុយ​រូ​ហ្គា​យ​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​បារាំង​នា​រាត្រី​នេះ​ហើយ ។

អ្វី​ដែល​ធ្វើ​ឱ្យ​គ្រូបង្វឹក​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ មិន​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​កាលពី​ថ្ងៃ​ពុធ​នោះ​ទេ ដោយសារ​តែ​ស្ថានភាព​របួស​មិន​ទាន់​ធូរស្បើយ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ ដៃគូ​ប្រយុទ្ធ​យល់ចិត្ត​ថ្លើម​គ្នា​នៅ​លើ​សមរភូមិ កីឡាករ Luis Suarez បាន​លើក​ឡើង​ថា «​យើង​ដឹង​ហើយ​ថា បញ្ហា​របួស​របស់​គាត់​គឺ​មិន​អាច​ជា​សះ​ភ្លាម​ៗ​ទេ តែ​ទោះជា​យ៉ាងណា​ក៏​អ៊ុយ​រូ​ហ្គា​យ​អាច​តតាំង​ជាមួយ​បារាំង​បាន​ដែរ ។ ខ្ញុំ​ដឹង​ថា ឆន្ទៈ ចរិត និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​គាត់ នឹង​នាំ​គាត់​ឱ្យ​ចូលរួម​ជាមួយ​យើង​មិន​ខាន ទោះ​ការ​ប្រកួត​មិន​ពឹង​លើ​គាត់​ទាំងស្រុង​ក៏​ដោយ» ។​

ប្រសិនបើ Cavani ពិតជា​ខកខាន​មែន​នោះ នឹង​ធ្វើ​ឱ្យ​តំបន់​ប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ​ច្បាស់​ជា​ទន់ជ្រាយ​​ជាង​មុន ខណៈ​កីឡាករ​ដែល​ស័ក្តិសម​ជំនួស​តំណែង Cavani អាច​ជា​ខ្សែប្រយុទ្ធ​មក​ពី​ក្លិប​អេ​ស្ប៉ា​ញ Girona កីឡាករ Christian Stuani ៕
ជិន សំ​អូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ