ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង​ពេល​នេះ អ្នក​បោះពុម្ព​ស្លាក​សញ្ញា​លើ​អាវយឺត​កំពុង​ត្រូវប៉ាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​មុខរបរ បោះពុម្ព​ស្លាក​សញ្ញា​លើ​អាវយឺត មួក និង​ព្រី​ន​ផ្ទាំង​ប៉ា​ដា និង​ស្ទី​គ័​រ​បិទ​នានា កំពុង​តែ​មមាញឹក​នឹង​ការងារ​អាជីវកម្ម​របស់​ពួក​គេ ដោយសារ​តែ​អំឡុង​ពេល​នេះ ជា​រដូវ​កាល​ឃោសនាបោះឆ្នោត…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​មុខរបរ បោះពុម្ព​ស្លាក​សញ្ញា​លើ​អាវយឺត មួក និង​ព្រី​ន​ផ្ទាំង​ប៉ា​ដា និង​ស្ទី​គ័​រ​បិទ​នានា កំពុង​តែ​មមាញឹក​នឹង​ការងារ​អាជីវកម្ម​របស់​ពួក​គេ ដោយសារ​តែ​អំឡុង​ពេល​នេះ ជា​រដូវ​កាល​ឃោសនាបោះឆ្នោត ដែល​មានការ​កុម្ម​ង់​ធ្វើ​ស្លាក និង​ផ្ទាំង​ប៉ា​ដា ព្រមទាំង​ផលិតផល​ផ្សេង​ៗ​យ៉ាងច្រើន ។

អ្នកស្រី បូ​រី ជា​ម្ចាស់​ហាង​ដៃឯក បោះពុម្ព និង​ប៉ាក់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ថា ចាប់ពី​ខែមិថុនា​មក មុខរបរ​បោះពុម្ព​ស្លាក​សញ្ញា​លើ​អាវយឺត​របស់​គាត់​ទទួល​បានការ​កុម្ម​ង់ ធ្វើ និង​ទិញ​ជា​ច្រើន ។ ក្នុង​១​ថ្ងៃ​ៗ​អាច​មានការ​កុម្ម​ង់​បោះពុម្ព​លើ​អាវ​ប្រមាណ​ជា​១​ពាន់ ទៅ​២​ពាន់​អាវ ហើយ​ថ្ងៃ​ខ្លះ អាច​ទទួល​បានការ​កុម្ម​ង់​ទិញ​រហូត​ដល់​៥​ពាន់​អាវ​ទៀត​ផង ។

អ្នកស្រី​បន្ត​ថា ៖« ឲ្យ​តែ​ដល់​រដូវ​កាល​បោះ​ឆ្នោត​ម្តង​ៗ ការ​បោះពុម្ព​នៅ​រោង​ពុម្ព​របស់ខ្ញុំ​មាន​ភាព​មមាញឹក​ខ្លាំង ដោយសារ​ជា​រដូវ​កាល​មាន​តម្រូវការ​ខ្ពស់​លើ​អាវយឺត មួក និង​ផលិតផល​ដទៃ​ទៀត » ។ អ្នកស្រី​បន្ត​ថា ៖« ការ​បោះពុម្ព​ច្រើន​បែប​នេះ ក៏​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ពី​ហាង​របស់ខ្ញុំ​ផង​ដែរ » ។

លើក​ឡើង​ដូច​គ្នា​ផង​ដែរ អ្នកស្រី រតនា វង្ស ជា​ម្ចាស់​ហាង​វឌ្ឍនៈ​បោះពុម្ព និង​ប៉ាក់ ដែល​មា​នទី​តាំងនៅ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន ក្បែរ​វិមាន​ឯក​រាជ្យ លើក​ឡើង​ថា មួយ​រយៈ​នេះ មុខរបរ​របស់​គាត់​ពិតជា​ល្អ​ប្រសើរ​ខ្លាំង ដោយ​មាន​ការ​កុម្ម​ង់​ទិញ​ពី​អតិថិជន ប្រមាណ​ជា​១​ពាន់​អាវ​ជា​រៀងរាល់ថ្ងៃ ។

អ្នកស្រី​បន្ថែម​ថា ៖« ការ​បោះពុម្ព​តែងតែ​កាក់កប​ក្នុង​រដូវ​កាល​បែប​នេះ ហើយ​ពេល​បញ្ចប់​​រដូវ​កាល ការ​បោះពុម្ព​ក៏​មាន​ភាព​ស្ងប់ស្ងាត់​ផង​ដែរ » ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ចាប់ផ្ដើម​ក្នុង​រយៈ​ពេល​២១​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៧ ខែកក្កដា ដល់​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០១៨​ខាង​មុ​ខ​​នេះ ខណៈ​ការ​បោះ​ឆ្នោត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​គណបក្ស​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ