សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកបានផ្សាយថា សាកសពមួយក្នុងស្ទឹងនៅរដ្ឋUttar Prades ភាគខាងជើងប្រទេសឥណ្ឌា តាមការត្រួតពិនិត្យឃើញថាអ្នកស្លាប់ជាប៉ូលិសគឺលោកមេអាបាន អាលី ។
ចំណុចដែលប្រទះឃើញស្ថិតនៅឆ្ងាយពីផ្ទះរបស់គេត្រឹមតែ២៥០ម៉ែត្រ ។ ក្រោយពីសាកសួរប៉ូលិសបានចាប់ខ្លួនស្ត្រីអាយុ៥២ឆ្នាំ ជាប្រពន្ធរបស់លោកអាលី រួមទាំងកូនស្រី៤នាក់មានអាយុ២៦,២២,១៨ និង១៨ ឆ្នាំ ។
ប៉ូលិសនិយាយថារូបភាពពីម៉ាសុីនថតអាចចាត់ការលើរឿងក្ដីនេះបាន ។ លោកអាលី ដែលស្លាប់បាត់បង់ជីវិតនេះព្រោះតែរឹតបន្តឹងទៅលើប្រពន្ធ និងកូនរបស់ខ្លួន គឺហាមមិនឲ្យស្លៀកពាក់ខោខូវប៊យ ។ ត្រង់ចំណុចនេះទើបធ្វើឲ្យពួកនាងមានកំហឹងក៏ចំណាយប្រាក់១.១០០ផោន ឬប្រហែល១.៥០០ដុល្លារជួលឃាតករ២នាក់សម្លាប់ដើម្បីរំសាយកំហឹង ៕
ចែករំលែកព័តមាននេះ