ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ប្រមាទ​ជា​ផ្លូវ​នាំ​ទៅ​រក​សេចក្តីចម្រើន

5 ឆ្នាំ មុន

សេចក្តី​មិន​ប្រមាទ គឺ​ការ​រស់នៅ​ដោយ​មាន​ស្មារតីជាប់ជានិច្ច ឬ​សេចក្តី​ព្យាយាម ដែល​មាន​សតិ​ជា​គ្រឿង​ជំរុញ និង​ឃុំគ្រង បាន​ដល់​ការ​ដំណើរ​ជីវិត​ដោយ​មាន​សតិ​ជា​គ្រឿង​ត្រួតត្រា​ក្នុង​ការ​ប្រព្រឹត្ត​ប្រតិបត្តិ និង​ទ​ង្វើ​គ្រប់​បែប​យ៉ាង​ឱ្យ​ប្រយ័ត្នប្រយែង​ខ្លួន ធ្វើ​យ៉ាងណា​មិន​ព្រមឱ្យ​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​វិនាស តែ​មិន​ព្រមឱ្យ​ខូច​ឱកាស​សម្រាប់​អំពើ​ល្អ និង​ការ​ចម្រើន​លូតលាស់​ជា​ដាច់ខាត…

សេចក្តី​មិន​ប្រមាទ គឺ​ការ​រស់នៅ​ដោយ​មាន​ស្មារតីជាប់ជានិច្ច ឬ​សេចក្តី​ព្យាយាម ដែល​មាន​សតិ​ជា​គ្រឿង​ជំរុញ និង​ឃុំគ្រង បាន​ដល់​ការ​ដំណើរ​ជីវិត​ដោយ​មាន​សតិ​ជា​គ្រឿង​ត្រួតត្រា​ក្នុង​ការ​ប្រព្រឹត្ត​ប្រតិបត្តិ និង​ទ​ង្វើ​គ្រប់​បែប​យ៉ាង​ឱ្យ​ប្រយ័ត្នប្រយែង​ខ្លួន ធ្វើ​យ៉ាងណា​មិន​ព្រមឱ្យ​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​វិនាស តែ​មិន​ព្រមឱ្យ​ខូច​ឱកាស​សម្រាប់​អំពើ​ល្អ និង​ការ​ចម្រើន​លូតលាស់​ជា​ដាច់ខាត ។

មាន​មនសិការ​ក្នុង​របស់​ដែល​គួរ​ធ្វើ និង​គួរ​លះ យកចិត្តទុកដាក់ នឹករលឹក​ជា​និច្ច​ចំពោះ​នាទី​ដែល​ខ្លួន​ត្រូវ​ទទួលខុសត្រូវ មិន​បណ្តោយ ឬ​លះបង់​ឱកាស​ឱ្យ​កន្លង​ទៅ​ដោយ​ទទេ​ៗ​ឡើយ គឺ​ធ្វើការ​ដោយ​យកចិត្តទុកដាក់ ប្រុងប្រៀប និង​ចម្រើន​ជា​រឿយ​ៗ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការងារ ។

គ្រប់​កិច្ចការ​ត្រូវ​មាន​សេចក្តី​មិន​ប្រមាទ ព្រោះ​សេចក្តី​មិន​ប្រមាទ​ជា​ផ្លូវ​មិន​ស្លាប់ ឬ​ដូច​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​ថា ធម៌​ឯក​ដែល​នឹង​នាំ​ឱ្យ​ទទួល​ប្រ​យោ​ជ​ន៏​ទាំង​ពីរ​យ៉ាង ប្រ​យោ​ជ​ន៏​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត គឺ​សេចក្តី​មិន​ប្រមាទ​នេះឯង ។