ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុំមុខ​យូរហើយ… ស៊ីសងគ្នា​ថ្ងៃនេះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃ​វែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​​គូ​បក្ស​ដិ​បក្ស​ចាក់​មួយ​កាំបិត បណ្តាល​ឱ្យ​​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ទាំង​ទ្រេល ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ  ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦ ​និង​៣០​នាទីល្ងាច​ថ្ងៃ​ទី​៥ ក​ក្ត​ដា នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​៣១២…

ខេត្តព្រៃ​វែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​​គូ​បក្ស​ដិ​បក្ស​ចាក់​មួយ​កាំបិត បណ្តាល​ឱ្យ​​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ទាំង​ទ្រេល ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ  ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦ ​និង​៣០​នាទីល្ងាច​ថ្ងៃ​ទី​៥ ក​ក្ត​ដា នៅ​ចំណុច​លើ​កំណាត់​ផ្លូវ​លេខ​៣១២ ខាងជើង​ផ្សារ​ទ្រា​ចំងាយ​១០០​ម៉ែត្រ ​​ក្នុងភូមិ​ព្រៃ​មាស ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ឈ្មោះ ទឹម ភី​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ត្រូវ​ជន​បង្ក​ចាក់​ត្រូវ​មួយ​កាំបិត​ចំពោះ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​មួយ​ទ្រេល។  ចំណែក​ជន​បង្ក​ឈ្មោះ ឈួ​ន សុ​ភី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រសាំង​ទង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​កើតហេតុ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា យុវជន​រង​គ្រោះ​និង​ជន​បង្ក គឺជា​គូជម្លោះ ហើយ​​កន្លងមកធ្លាប់​វ៉ៃ​គ្នា ទើប​បង្កើត​ទៅ​ជា​ការ​ចងគំនុំ​គុំ​គួ​ន ។  មក​ដល់​ថ្ងៃ​កើតហេតុ​  ពេល​ជួប​ប្រទះ​គ្នា​ដោយ​ចៃដន្យ នៅ​កណ្តាលផ្លូវ​ទើប​មានការ​ប្រទូស​្តរ៉ាយ​​​គ្នា​កើតឡើង ប៉ុន្តែ​ដោយ​ខាង​ជន​បង្ក​មានកូន​កាំបិត​ចុង​ស្រួច​នៅ​ក្នុង​ដៃ ក៏​បាន​ចាក់​ទៅ​លើ​យុវជន​រង​គ្រោះ បណ្តាល​ឱ្យ​រ​ងរ​បួស​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ភ្លាម​ៗ​តែ​ម្តង​។

អត្ថបទសរសេរ ដោយ