ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រៀប​ការ​មាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​កម្រិត​ទាប​

11 ឆ្នាំ មុន

ការរៀបអាពាហ៍​ពិពាហ៍​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​ហានិ​ភ័យ​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ហើយ​វា​ទំនង​ជា​​ធ្វើ​ឱ្យ​ពួក​គេ​អាច​រួចរស់​ជី​វិត​ពី​ជំ​ងឺ​នេះ​បាន​ ករណី​​វា​កើត​មាន​ ជា​ពិ​សេស​ទៅ​លើ​ស្ត្រី​​ដែល​​កំពុង​ស្ថិត​ក្នុង​តួ​នា​ទី​ជា​ភរិ​យា​ម្នាក់​ ។​ការ​សិក្សា​ថ្មី​មួយ​បាន​លាត​ត្រដា​ង​ថា ស្ត្រី​គ្រប់​វ័យ​ដែល​នៅ​លីវ​ឬ​លែង​លះ​ប្តី​ជួប​ហា​និភ័យ​ខ្ពស់​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ដោយ​ឱកាស​ស្លា.ប់​មុន​ការ​បញ្ជូន​​ដល់​មន្ទីរ​ពេទ្យ​មាន​

ការរៀបអាពាហ៍​ពិពាហ៍​អាច​ជួយ​ឱ្យ​ស្ត្រី​កាត់​បន្ថយ​បាន​ហានិ​ភ័យ​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ហើយ​វា​ទំនង​ជា​​ធ្វើ​ឱ្យ​ពួក​គេ​អាច​រួចរស់​ជី​វិត​ពី​ជំ​ងឺ​នេះ​បាន​ ករណី​​វា​កើត​មាន​ ជា​ពិ​សេស​ទៅ​លើ​ស្ត្រី​​ដែល​​កំពុង​ស្ថិត​ក្នុង​តួ​នា​ទី​ជា​ភរិ​យា​ម្នាក់​ ។​ការ​សិក្សា​ថ្មី​មួយ​បាន​លាត​ត្រដា​ង​ថា ស្ត្រី​គ្រប់​វ័យ​ដែល​នៅ​លីវ​ឬ​លែង​លះ​ប្តី​ជួប​ហា​និភ័យ​ខ្ពស់​ពី​ជំ​ងឺ​គាំង​បេះ​ដូង​ដោយ​ឱកាស​ស្លាប់​មុន​ការ​បញ្ជូន​​ដល់​មន្ទីរ​ពេទ្យ​មាន​ច្រើន។

ក្រុម​អ្នក​ជំ​នាញ​បាននិយា​យ​ថា ការ​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ដូច​ខាង​លើ​នេះ​ ក៏​ព្រោះ​តែ​បែប​បទ​ជី​វិត​រស់​នៅ​របស់​គូ​ស្វា​មី​ភរិ​យា​មាន​បែប​ផែន​ខុស​ពី​អ្នក​នៅ​លីវ​ឬ​លែង​លះ​គ្នាដែល​ពួក​គេ​ទាំង​នោះ​ភាគ​ច្រើន​មាន​អា​រម្មណ៍​​តាន​តឹង​ ។ ​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Aino Lammintaustaមក​ពីមន្ទីរ​ពេទ្យ​សាកល​វិទ្យា​ល័យ​ Turku University Hospital ប្រ​ទេស​ហ្វាំង​ឡាំង​បាន​ថ្លែង​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​​​កាល​ពី​លើក​មុន​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា បុគ្គល​​ដែល​មិន​បាន​រៀប​ការ​ឬ​រស់​នៅ​តែ​​ម្នាក់​ឯង​ មាន​អត្រា​រង​គ្រោះ​និង​ស្លាប់​ដោយ​ជំ​ងឺ​គាំង​បេះ​ដូង​ខ្ពស់​ ។

លោក​ស្រី​បាន​បន្ត​ថា​៖«ក្នុង​ចំ​ណោម​បុ​រស​និង​ស្ត្រី​វ័យ​កណ្តាល ការរៀបអា​ពាហ៍​ពិពាហ៍​និង​​រួម​រស់​នៅ​ជា​មួយ​គ្នា​ជាប់​ទាក់​ទង​នឹង​ការ​​កំណត់​នូវ​ភាព​ធូរ​ស្បើយ​របស់​​ស្ត្រី​ទាំង​មុន​និង​ក្រោយ​ការ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ »។​​ឯ​ការ​សិក្សា​មួយ​របស់​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ខែ​​កុម្ភៈ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អា​ពាហ៍​ពិពាហ៍​អាច​នាំ​ឱ្យ​មនុស្ស​មាន​អា​យុ​វែង​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​ឱកាស​រួច​រស់​ជី​វិត​​ចំពោះ​មនុស្ស​វ័​យ​កណ្តាល​ ៕