ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​៨​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​៨​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្នុង​ករណី​ធ្វើ សកម្មភាព​ស្ទាក់​វ៉ៃ​គម្រាម​ទារប្រាក់​បង្ក​អសន្តិសុខ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​។ លោក​វរៈសេនីយ៍ត្រី នួន…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​៨​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្នុង​ករណី​ធ្វើ សកម្មភាព​ស្ទាក់​វ៉ៃ​គម្រាម​ទារប្រាក់​បង្ក​អសន្តិសុខ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​។ លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ជនសង្ស័យ​ជា​យុវជន​ទាំង​៨​នាក់​មាន ១.​ឈ្មោះ ហៀ​ង សុ​វ៉ៃ អាយុ​២៥​ឆ្នាំ ២.​ឈ្មោះ ឌឿ​ន ភី​លី​ព អាយុ​២៣​ឆ្នាំ ៣.​ឈ្មោះ ហ៊ាន សោម​ឆាយ អាយុ​១៩​ឆ្នាំ ៤.​ឈ្មោះ ប៊ុ​ន សា​ម៉ែ​ត​ហាន អាយុ​១៩​ឆ្នាំ ៥.​ឈ្មោះ សរ ឧត្តម អាយុ​១៨​ឆ្នាំ ៦.​ឈ្មោះ សួ​ស ចាន់​រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ ៧.​ឈ្មោះ ចិន រស្មី អាយុ​១៩​ឆ្នាំ ៨.​ឈ្មោះ ឡេ​ង វណ្ណ​ឌី អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង ជន​រង​គ្រោះ​ចំនួន​៣​នាក់​១.​ឈ្មោះ ភឿ ដេ​ត អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ឈឿ​ម ឆុង ហៅ​ម៉ា​ប់ អាយុ​១៩​ឆ្នាំ ៣.​ឈ្មោះ វណ្ណ មុន្នី​ម៉ក់ អាយុ​១៨​ឆ្នាំ រស់នៅ​ក្រុង​សិរី​សោភ័ណ កាលពី​យប់​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​មុខ​វត្ត​ផ្សារ​កណ្តាល​មាន​ក្មេង​ទំនើង​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ស្ទាក់​យក​ដំ​ថ្ម​គប់​ទៅ​ជន​រង​គ្រោះ​ហើយ​ឈប់ ក៏​ធ្វើ​សកម្មភាព​វ៉ៃ​គម្រាម​ប្លន់​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ ដែល​ធ្វើ​ប៉ះពាល់​សន្តិសុខ មូលដ្ឋាន​ភូមិ​.​ឃុំ​គ្មាន​សុវត្ថិភាព​។

ហើយ​កម្លាំង​បាន​ធ្វើ​សកម្មភាព​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន ជា​បន្តបន្ទាប់ ចាប់​បាន​៨​នាក់ និង​វត្ថុ​តាង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ និង​ដែល​បំពង់​ទីប និង​កូនសោ​ដោះ​សម្ភារ​ម៉ូតូ ពី​ចាប់ពី​ថ្ងៃ​ទី​២​ដល់​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ឃាត់​ជនសង្ស័យ​៨​នាក់ ដែល​ធ្វើ​សកម្មភាព​ស្ទាក់​គប់ និង​វ៉ៃ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន កម្លាំង​ស្រាវជ្រាវ​ចាប់ខ្លួន​តាម​ចម្លើយ និង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ