ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហបុរីមានគំរោងវិនិយោគសង់កំពង់ផែទេសចរណ៍ខ្នាតធំនៅលើកោះត្រល់

13 ឆ្នាំ មុន

អ្នក​វិនិយោគ​ផ្នែក​ទេសចរណ៍​របស់​សិង្ហ​បុរី មាន​គំរោង​សង់​កំពង់​ផែ​ទេសចរណ៍​នៅ​លើ​កោះ ដ៏​ធំ​មួយ​ក្នុង​ដែនសមុទ្រ​វៀតណាម ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​។ ក្រុម​អ្នក វិនិយោគ​ប្រទេស​សិង្ហ​បុរី​ចំនួន​១២​នាក់ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១ សីហា ត្រួតពិនិត្យ​មើល​តំបន់​នៅ​លើ​កោះត្រល់ ឬ​ហ្វ៊ូ​គួ​ច ក្នុង​ខេត្ដ​គៀន​យ៉ាង និងកំពង់​ផែ​ទៀន សា ក្រុង​ដា​ណា​ង ដែល​បច្ចុប្បន្ន​ជា​កំពង់​ផែពាណិជ្ជកម្ម​ដ៏​ធំ​បំផុត នៅ​ប៉ែក​កណ្ដាល និង​ជាប្រភព​ទេសចរណ៍​ដ៏​សំខាន់​នៃ​នាវា​ទេសចរណ៍ប្រទេស​ផ្សេង​ៗ​នៅ​ទូ​ទាំង​ ពិភពលោក ។

អ្នក​វិនិយោគ​ផ្នែក​ទេសចរណ៍​របស់​សិង្ហ​បុរី មាន​គំរោង​សង់​កំពង់​ផែ​ទេសចរណ៍​នៅ​លើ​កោះ ដ៏​ធំ​មួយ​ក្នុង​ដែនសមុទ្រ​វៀតណាម ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​។ ក្រុម​អ្នក វិនិយោគ​ប្រទេស​សិង្ហ​បុរី​ចំនួន​១២​នាក់ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១ សីហា ត្រួតពិនិត្យ​មើល​តំបន់​នៅ​លើ​កោះត្រល់ ឬ​ហ្វ៊ូ​គួ​ច ក្នុង​ខេត្ដ​គៀន​យ៉ាង និងកំពង់​ផែ​ទៀន សា ក្រុង​ដា​ណា​ង ដែល​បច្ចុប្បន្ន​ជា​កំពង់​ផែពាណិជ្ជកម្ម​ដ៏​ធំ​បំផុត នៅ​ប៉ែក​កណ្ដាល និង​ជាប្រភព​ទេសចរណ៍​ដ៏​សំខាន់​នៃ​នាវា​ទេសចរណ៍ប្រទេស​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភពលោក ។

គណៈប្រតិភូ​អ្នក​វិនិយោគ​សិង្ហ​បុរី​នឹង​ធ្វើដំណើរ​ទៅ​តំបន់​ជា​ច្រើន​រួម​ទាំង​តំបន់​ញ៉ា​ចាង ក្រុង​ហូ​ជី​មិ​ញ និង​ខេត្ដ​បារី​យ៉ា​វុង​តា​វ ។ នេះ​បើយោង​តាម​របាយការណ៍​របស់​កាសែត​សេដ្ឋកិច្ច វៀតណាម ។ លោក​ង្វៀ​ន អា​ញ​ធូ​ន នាយកផែនការ​ទេសចរណ៍​វៀតណាម (VNAT) ឱ្យ​ដឹងថា នឹង​មាន​ផែនការ​ដ៏​ច្បាស់លាស់​មួយ​នៅ​ក្នុងខែកញ្ញាខាង​មុខ ទាក់ទិន​នឹង​ផែនការ​អភិវឌ្ឍ និង​វិនិយោគទុន​ផ្សេង​ៗ​ទៀត​។

កាលពី​ឆ្នាំ​មុន​ក្រុម​ប្រតិភូ​វិនិយោគទុនសិង្ហ​បុរី បាន​ធ្វើការ​ត្រួតពិនិត្យ​ដែនសមុទ្រ​នៅដា​ណា​ង​ក្នុង​ខេត្ដ​ធួ​ក​ធៀន​ហួ និង​មានការ​យល់ឃើញ​ជាដំបូង​ថា គួរ​សាងសង់​កំពង់​ផែ​ទេសចរណ៍​ខ្នាត​ធំ​នៅ​កំពង់​ផែ​ទៀន​សា ដែល​អាចទទួល​នាវា​ទេសចរណ៍​ខ្នាត​ធំ​បាន​។ ប្រទេសសិង្ហ​បុរី ជា​គោលដៅ​ដ៏​ធំ​មួយ​នៃ​នាវា​ទេសចរណ៍ នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​ក្រុង​ដា​ណា​ង និង​ហូ​ជី​មិ​ញ កំពុង​ក្លាយជា​គោលដៅ​មួយ​នៃនាវា​ទេសចរ​ដែល​ដឹកនាំ​ភ្ញៀវ​ទេសចរណ៍​ពីអា​មេ​រិ​ក​ខាងជើង និង​អឺរ៉ុប​ឆៀងចូល​ទស្សនា​។

តាម​ស្ថិតិ​ផ្លូវការ​ក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០១០ មាន​ភ្ញៀវ​ទេសចរ​តាម​នាវា​ទេស ចរណ៍​ចូល​ទៅ​វៀតណាម ចំនួន​២៨.០០០​នាក់ ដោយ​ចំនួន​នេះ​មានការ​កើនឡើង​ខ្ពស់​ជាង
រៀង​រាល់​ឆ្នាំ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​វៀតណា​ម នឹង​ពិចារណា​ផែនការ​វិនិយោគ​នៅ​លើ កោះត្រល់ ឱ្យ​មាន​ភាព​ប្រាកដប្រជា​សំរាប់​រក្សាស្ថានភាព​បរិស្ថាន​ឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និងមិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ។ តាមទីភ្នាក់ងារ​ព័ត៌មាន​របស់​អាជ្ញាធរ​វៀតណាម ឱ្យដឹង​ថា នៅ​លើ​កោះ​ហ្វ៊ូ​គួ​ក ដែល​ខ្មែរ​គ្រប់​រូបស្គាល់​ថា ជា​កោះត្រល់ ក្រៅពី​មាន​ឆ្នេរ​ខ្សាច់​ល្អ គឺ​ទឹក​មាន​លក្ខណៈ​ថ្លា និង​ជាទី​ប្រជុំ​ផ្កាថ្ម​ដ៏​ស្រស់ស្អាត ៕