ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​កុំ​ភ្លេច ទៅ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា !

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ប៊ុ​ន សេង សមាជិក​គណៈកម្មាធិការ​កណ្តាល…

ខេត្តបាត់ដំបង ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ប៊ុ​ន សេង សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ជំទាវ ឡៃ គី​ម​ហុង ប៊ុ​ន​សេង ប្រធានកិត្តិយស​នារី យោធភូមិ​ភាគ​ទី​៥ លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​រតនៈ និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ និង​គ្រួសារ​អតីត​យុទ្ធ​ជន ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចំនួន​៣០​គ្រួសារ​។

លោក ប៊ុ​ន សេង សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​មតិ​ថា នេះ​គឺជា​ការ​មើលឃើញ ការ​ខ្វះខាត​របស់​បងប្អូន​ដោយ​ជាក់ស្តែង ហើយ​គឺជា​ទឹកចិត្ត​នៃ​ការ​ចែករំលែក​ខ្លះ​ៗ​ក្នុង​ផ្នែក​ជីវភាព​ប៉ុណ្ណោះ តែ​សំខាន់​គឺ​យើង​ទទួល​បាន​សេចក្តីសុខ​ក្នុង​សង្គម​ដែល​មាន​សុខ​សន្តិភាព​យ៉ាង​ពិតប្រាកដ ហើយ​កុំ​ភ្លេច​ទៅ​ចូលរួម​បោះ​ឆ្នោត​ដោយ​មាន​ឯកសារ​ផ្ទាល់ខ្លួន​យក​ទៅ​តាម​ផង ដោយ​យើង​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​បន្ត​ទៅ​ទៀត​នោះ​គឺ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន។

ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​កន្លង​មក​ដែល​យើង​អាច​ចាំ​បាន​ថា គូស​ឲ្យ​ចំ​លេខ​រៀង​ទី​២០ ដែល​ងាយ​ចាំ ងាយ​គិត ងាយ​គូស ព្រោះ​យើង​ទទួល​បាន​សុខ​សន្តិភាព រីក​ចម្រើន​ពិតប្រាកដ និង​កំពុង​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​នោះ កំពុង​មាន​មក​ដល់​សព្វ​ថ្ងៃនេះ​គឺ​ដោយសារ​តែ គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ ដែល​ដឹង​សុខទុក្ខ​បងប្អូន ដឹកនាំ​តាំងពី​បាតដៃ​ទទេ​កន្លង​មក ហើយ​រួមសុខទុក្ខ​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត​។

អំណោយ​មនុស្សធម៌​របស់​លោក ប៊ុ​ន សេង និង​លោក​ជំទាវ ឡៃ គី​ម​ហុង ប៊ុ​ន​សេង ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ ក្នុង​១​គ្រួសារ​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​៦​ដប ទឹកស៊ីអ៊ីវ​៦​ដប ថវិកា​៣០.០០០ រៀល សាខា​ភូមិ​៣​នាក់ យុវជន​ភូមិ​២​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ដែល​សរុប​ជា​ថវិកា​រួម​ចំនួន​៤​លាន​៥​សែន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ