ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្លះ​ដល់​ទៅ​៣០​ដង​ទ្រាំ​លែងបាន រហូត​ត្រូវ​ច្បាប់​ហាម

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ​រយៈពេល​៥​ឆ្នាំ ដោយសារ​តែ​ពូកែ​សុំ​លុយ​ពួក​គាត់​ពេក​។ Matthew Kerley…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ​រយៈពេល​៥​ឆ្នាំ ដោយសារ​តែ​ពូកែ​សុំ​លុយ​ពួក​គាត់​ពេក​។

Matthew Kerley ត្រូវ​បាន​ឪពុក​ឈ្មោះ Paul អាយុ​៦០​ឆ្នាំ និង​ម្តាយ​ឈ្មោះ Coreen អាយុ​​៥១​ឆ្នាំ ដាក់​ពាក្យបណ្ដឹង ដោយសារ​តែ​មក​រំខាន​ពួក​គាត់​ជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឲ្យ​ពួក​គេ​កើតជា​ជំងឺផ្លូវចិត្ត​។ ដោយសារ​តែ​ពាក្យបណ្តឹង​នេះ Kerley បាន​ជាប់​ពន្ធនាគារ​រយៈពេល​៣២​ស​ប្តា​ហ៍ ហើយ​ត្រូវ​ហាម​មិន​ឲ្យ​ទាក់ទង​ទៅ​ឪពុក​ម្តាយ​រយៈពេល​៥​ឆ្នាំ​។

កុំ​តែ Kerley ធ្វើ​រឿង​ជ្រុល​ពេក​ទេ ទើបបាន​ម្តាយ​ឪពុក​របស់​គេ​សុខចិត្ត​ធ្វើ​បែប​នេះ​។ Kerley តែងតែ​ទូរស័ព្ទ​មក​ផ្ទះ​រហូត ដែល​ពេល​ខ្លះ​ដល់​ទៅ​៣០​ដង ដើម្បី​មក​សុំ​លុយ​ធ្វើ​នេះ​ធ្វើ​នោះ​។ ជា​ធម្មតា នៅ​ស្រុក​ខាង​អឺរ៉ុប គេ​មិន​ឲ្យ​កូន​ណា​ដែល​ពេញវ័យ​ទៅ​សុំ​លុយ​ម្តាយ​ឪពុក​នោះ​ទេ​។ តែ​សម្រាប់ Kerley វិញ គឺ​សុំ​មិន​ចេះ​ចប់​។

តែ​ពេល​នេះ គេ​ឃើញ​ថា កូន​ពូកែ​សុំ​ម្នាក់​នោះ មាន​ភាព​ប្រសើរ​វិញ​ហើយ ក្រោយ​ជាប់​ពន្ធនាគារ​មក ចំណែកឯ​ម្តាយ​ឪពុក​វិញ ក៏​បាន​ធូរ​ពី​ជំងឺស្ត្រេស​ថប់​អារម្មណ៍​ដែរ ដោយ​សារ​តែ​បាត់​មុខ​កូន​មិនឃើញ​មក​សុំ​លុយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ