ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងពិធីជួបសំណេះសំណាលសម្តេច​តេ​ជោ​បាន​ជួប​កម្មការិនី​ម្នាក់​ដែល​ពិការ​ជើង​ដោយ​សត្វ​ពស់​ចឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ អញ្ជើញ​សំណេះសំណាល​ជា​លើក​ទី​២​ជាមួយ​បងប្អូន​កម្មករនិយោជិត​ចំនួន​២៧.៥២៩​នាក់​មក​ពីរ​រោងចក្រ​ចំនួន​២៥​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ អញ្ជើញ​សំណេះសំណាល​ជា​លើក​ទី​២​ជាមួយ​បងប្អូន​កម្មករនិយោជិត​ចំនួន​២៧.៥២៩​នាក់​មក​ពីរ​រោងចក្រ​ចំនួន​២៥​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម ចេ​ង​ឌូ​បា​យី កម្ពុជា​-​ចិន ស្ថិត​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ក្នុង​ឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​លើក​ទី​២​នៅ​ស្រុក​អង្គស្នួល​សម្តេច​តេ​ជោ​បាន​ជួប​កម្មការិនី​ម្នាក់​ដែល​ពិការ​ជើង​ដោយ​សត្វ​ពស់​ចឹក​រយៈពេល​យូរ​មក​ហើយដោយ​ខ្វះ​ថវិកា ។ ដោយ​មើលឃើញ​ការ​លំបាក​ដូច្នេះ​សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បញ្ជូន​កម្មការិនី​ពិការ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កម្មការិនី​ថែម​ទៀត​សម្រាប់​ការ​ពី​ខ្វះខាត​នូវ​បញ្ហា​ផ្សេង​ៗ ។

កម្មការិនី​ពិការ​ជើង​នេះ​មានឈ្មោះ នួន ស​ម្ភ​ស្ស អាយុ​៤៦​ឆ្នាំ ធ្វើការ​រោងចក្រ​កាត់ដេរ​នៅ​អង្គស្នួល​របស់​កូរ៉េ បាន​ត្រូវ​សត្វ​ពស់​ចឹក​មុន​ពេល​បំរើ​ការងារ ។ ក្នុង​រយៈ​កន្លង​មក​ចេះ​តែ​ព្យាបាល​ផង​បំពេញការងារ​ផង​តែ​មិន​បានជា​សះស្បើយ​ទេ​ដោយ​ខ្វះខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ