ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​គំរាម​ចាត់វិធានការក្តៅៗ​ បើ​អា​មេ​រិ​ករាំង​ខ្ទប់​

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ​៖ ​ប្រទេស​អ៊ីរ៉​ង់ ​កាលពី​ថ្ងៃ​ទី​៤ ​កក្កដា បាន​គំរាម​តប​វិញ​ចាត់​បណ្ដា​វិធានការ​ក្ដៅ​នានា ក្នុង​ករណី​ដែល​ការ​នាំ​ចេញ​ប្រេង​កាត​របស់​ខ្លួន​ត្រូវ​រឹតត្បិត​លើ​ទីផ្សារ​អន្តរជាតិ​ដោយ​សហរដ្ឋអាមេរិក​។ លោក​ឧត្ដមសេនីយ៍​ ISMAIL KOSARI…

ប្រទេស​អ៊ី​រ៉​ង់ ​៖ ​ប្រទេស​អ៊ីរ៉​ង់ ​កាលពី​ថ្ងៃ​ទី​៤ ​កក្កដា បាន​គំរាម​តប​វិញ​ចាត់​បណ្ដា​វិធានការ​ក្ដៅ​នានា ក្នុង​ករណី​ដែល​ការ​នាំ​ចេញ​ប្រេង​កាត​របស់​ខ្លួន​ត្រូវ​រឹតត្បិត​លើ​ទីផ្សារ​អន្តរជាតិ​ដោយ​សហរដ្ឋអាមេរិក​។

លោក​ឧត្ដមសេនីយ៍​ ISMAIL KOSARI មេ​បញ្ជា​ការ​រង​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉​ង់​ បាន​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន YJC ថា ប្រសិនបើ​ការ​នាំ​ចេញ​ប្រេងកាត​របស់​អ៊ី​រ៉​ង់​ត្រូវ​រឹត​ត្បិត នោះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ប្រទេស​ឯទៀត​ៗ កាត់​តាម​ច្រក​សមុទ្រ ORMUZ ឡើយ​។

កាលពី​ស​ប្ដា​ហ៍​មុន​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លើ​ពិភពលោក ឲ្យ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​អ៊ីរ៉​ង់ ចាប់ពី​ថ្ងៃ​ទី​៤ ​វិច្ឆិកា ​ទៅ​ បើ​ពុំ​ដូច្នោះ​ទេ​ នឹង​ទទួល​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក ក្រោយ​ពី​អា​មេ​រិ​ក​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយ​កេ្ល​អែ​ល​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ