តម្រា​ប្រចាំឆ្នាំ​រក​ឃើញ​ឆ្នាំ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ត្រូវ​សម្រេច​ក្តី​បំណង


តើ​មនុស្ស​ប្រភេទ​ណា​ដែល​លោក​ចាត់​ចូល​ទៅ​ក្នុង​ឆ្នាំ​មហិទ្ធិឫទ្ធិ ?
បើ​តាម​តម្រា​សាស្ត្រ​បាន​អះអាង​ថា ឆ្នាំ​មហិទ្ធិឫទ្ធិ​សំដៅយក ឆ្នាំ​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​លើស​ឆ្នាំ​នានា​ទាំងអស់​តាំង​តែ​ពី​កំណើត​មក លុះ​មាន​វ័យ​វឌ្ឍនាការ​ឡើង​តែង​មាន​គេ​រាប់អាន​ច្រើន ជួយ​ទំនុកបម្រុង ជួយ​ជ្រោមជ្រែង គ្រប់​កាលៈទេសៈ រាល់​កិច្ចការ​ដែល​ខ្លួន​គ្រោង​នឹង​បំពេញ ទោះជា​មាន​ឧបសគ្គ​ខ្លះ​កើតឡើង ក៏​នៅ​តែ​អាច​ទទួល​ជោគជ័យ​ជា​ដរាប ។ តាម​ក្បួន​ហុងស៊ុយ​ចិន បាន​លាតត្រដាង​បង្ហាញ អំពី​ឆ្នាំ​ទាំង​៤​ថា លោក​អ្នក​នឹង​មាន​លាភ​សំណាង​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ជីវិត​នៅ​ក្នុងឆ្នាំនេះ​ជាក់​ជា​មិន​ខាន ព្រោះ​ដល់​ឆ្នាំ ដល់​ពេល​ដែល​ត្រូវ​ទទួល​កំណប់ទ្រព្យ​ទៅ​ហើយ ។
សូម​បង្ហាញ​ឆ្នាំ​មហិទ្ធិឫទ្ធិ​ទាំង​៤​ដូច​ខាងក្រោម ៖

ឆ្នាំ​មហិទ្ធិឫទ្ធិ​ទី​១- ឆ្នាំកុរ
អ្នក​កើត​ឆ្នាំកុរ គឺជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត​តាំងពី​កំណើត​មក គេ​ជា​មនុស្ស​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ ប៉ុន្តែ​មិនសូវ​ជា​បាន​គុណ​បំណាច់​ជះ​ត្រឡប់ មក​វិញ​ទេ តែ​ទោះជា​យ៉ាងណា នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​អាច​ក្លាយទៅជា​សេដ្ឋី ឬ​ក៏​ជា​បុគ្គល​ឆ្នើម​ជាងគេ នៅ​ក្នុង​តំបន់​ដែល​អ្នក​រស់នៅ និង​នៅ​ក្នុង​អង្គភាព​ការងារ ដោយហេតុ​ទេវតា​ដែល​តាម​ថែរក្សា ដួង​ជតារាសី របស់​លោក​អ្នក​ព្យាយាម​ដឹកនាំ​អ្នក​ឲ្យ​ទៅ​ជួប​មនុស្ស​ល្អ​ៗ មាន​ឋានៈ​ខ្ពង់ខ្ពស់ និង មាន​លុយ​ច្រើន ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នក​ឲ្យ​ផុត​ចាក​ឆ្ងាយ​អំពី​ទុក្ខ​ដែល​អ្នក​កំពុង​ជួប​ប្រទះ ពេល​បច្ចុប្បន្ន និង​ជួយ​បំភ្លឺ​ផ្លូវ​ដល់​អ្នក​ឲ្យ​ចាប់​យក​របរ ឬ​ការងារ​មួយ ដែល​នាំ​ឲ្យ​អ្នក​ជោគជ័យ​ធំធេង ដែល​នឹក​ស្មាន​មិន​ដល់​នា​ពេល​ខាង​មុខ​នេះ ។

ឆ្នាំ​មហិទ្ធិឫទ្ធិ​ទី​២- ឆ្នាំជូត
អ្នក​កើត​ឆ្នាំជូត មិន​ថា​ប្រុស ឬ​ស្រី សុទ្ធតែ​ត្រូវ​ទទួល​បាន​នូវ​អំ​ណាយ​ពី​ទឹកដី​ភ្លើង​ខ្យល់ ហើយ​នៅ​ក្នុងឆ្នាំនេះ អ្នក​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មាន​លុយ​ច្រើន មានទ្រព្យ​ច្រើន ឬ​ក៏ មានសម្បត្តិ​ជាទី​ពេញចិត្ត​ច្រើន​។ ឆ្នាំជូត តំណាង​ដោយ​កណ្តុ​រមាស​បែប​នេះ អ្នក​នឹង​មានសំណាង​ជាង​ឆ្នាំ​ដទៃ​ត្រង់​ថា ការងារ​ដែល​លោក​អ្នក​កំពុង​ធ្វើ គឺជា​ការងារ​សុចរិត និង​ទទួល​បាន​ប្រាក់​កម្រៃ​ដ៏​ច្រើន​លើក​តម្លៃ​ជីវិត​ដ៏​ត្រចះត្រចង់​ឡើង ។

ឆ្នាំ​មហិទ្ធិឫទ្ធិ​ទី​៣- ឆ្នាំថោះ អ្នក​កើត​ឆ្នាំថោះ ជា​មនុ​ស្សមានភាព​ហត់នឿយ​បន្តិច ប៉ុន្តែ ដោយសារ​តែ​សេចក្តី​ព្យាយាម​របស់​អ្នក​នោះ​ហើយ ទើប​វត្ថុ​ស័ក្តិសិទ្ធិ និង​ទេវតា ដែល​តាម ថែរក្សា​ដួង​ជតារាសី​របស់​អ្នក​លោក ជូនពរ​ដល់​អ្នក​គ្រប់ពេលវេលា​ឲ្យ​បាន​សម្រេច​នូវ​បំណង ប្រាថ្នា​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ហេតុ​ដូច្នេះ​ហើយ អ្នក​ប្រាកដជា​ក្លាយជា​ឆ្នាំ​មួយ ក្នុង​ចំណោម ឆ្នាំ​ទាំងអស់ ដែល​នឹង​ត្រូវ​បាន​លាភ​សំណាង​ធំ​នៅ​ក្នុងឆ្នាំនេះ និង​បន្ត​ទៅ​មុខ​អស់​មួយ​ជីវិត ។ ប្រ​សិន​អ្នក​ក្លាយជា​ប្តី ឬ​ក៏​ប្រពន្ធ របស់​ឆ្នាំ​ណាមួយ​ក៏​ដោយ ឆ្នាំ​កំណើត​នោះ ក៏​នឹង​មានសំណាង តាម​អ្នក​ដែរ ។

ឆ្នាំ​មហិទ្ធិឫទ្ធិ​ទី​៤-​ឆ្នាំមមែ
អ្នក​កើត​ឆ្នាំមមែ គឺជា​មនុស្ស​ដែល​មានជោគ​វាសនា​ល្អ និង​មាន​មនុស្ស​ស្រលាញ់​រាប់​អាច​ច្រើន តែ​អ្នក​ដែល​រាប់អាន​ទាំងនោះ មិន​បាន​បញ្ចេញ​ឥរិយាបថ​ពិត​ឱ្យ​ដឹង ។ លើស​ពី​នេះ​មនុស្ស​កើត​ឆ្នាំមមែ​គឺ​មាន​ចរិតល្អ​ប្រសើរ​ណាស់ គួរ​ឱ្យ​ស្រលាញ់ និង​គួរ​ឱ្យ​គោរព​បំផុត ហើយ​នៅ​ក្នុងឆ្នាំនេះ​អ្នក​នឹង​មានសំណាង​ល្អ លាភ​ធំ​កើត​ឡើងជា​មិន​ខាន ព្រោះ​ទេវតា​ដែល​តាម​ថែរក្សា​គ្រប់ពេល តែងតែ​ជួយ​បំភ្លឺ​ផ្លូវ និង​ជូនពរ​ដល់​អ្នកជា​និច្ច​។ នៅ​ទីបំផុត​អ្នក​នឹង​ទទួល​បាន​នូវ​លាភ​សំណាង​ជាទី​គាប់ចិត្ត ហើយ​បើ​បុរស ឬ​ស្ត្រី​ណា​បាន​ក្លា​យមក​ជា​ស្វាមី ឬ​ភរិយា​របស់​អ្នក បុរស​ស្ត្រី​នោះ​ក៏​នឹង​ទទួល​បាន​លាភ​សំណាង​តាម​ជោគជតារាសី​របស់​អ្នក​ដែរ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ