ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​​ដេញ​តាម​ចាប់​បុរស​សង្ហា​ជិត​មួយ​គីឡូ​ដី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច តែ​ត្រូវ​ម្ចាស់​ចេញ​មក​ទាន់​ស្រែក​ចោរ​ៗ​។ ហេតុការណ៍​នេះ​បង្ក​អោយ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច តែ​ត្រូវ​ម្ចាស់​ចេញ​មក​ទាន់​ស្រែក​ចោរ​ៗ​។ ហេតុការណ៍​នេះ​បង្ក​អោយ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នូ ណា​រិ​ន អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់​នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ កែ សុធា​រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ តាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​របស់​គាត់​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ១BF-៨៥៩២ នៅ​មុខ​ផ្ទះ រួច​អង្គុយ​និយាយ​គ្នា​លេង​ក្នុងផ្ទះ ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។ នៅ​ពេល​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញ គាត់​បានឮ​សំឡេង​ម៉ូតូ​ក៍​ចេញ​មក​មើលឃើញ​ជនសង្ស័យ​ជិះ​ចេញ​ទៅ គាត់​ក៏​រត់​ដេញ​តាម​ពីក្រោយ និង​ស្រែក​ចោរ​ៗ គាប់​ជួន​សមត្ថកិច្ច​មូលដ្ឋាន​ល្បាត​ក្បែរ​នោះ​ឃើញ​ក៏​ដេញ​តាម​រហូត​ជិត​មួយ​គីឡូម៉ែត្រ​ទើប​នាំ​គ្នា​ចាប់​បាន ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មក​វិញ​។នៅ​ពេល​ចាប់​បាន​​ជនសង្ស័យ ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ផង​ដែរ​។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ