ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត… ដោះលែងអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីវិញ

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​សី​ុ​ ៖​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​សី​ុ លោក​ណា​ជីប ​រ៉ា​ហ្សា​ក់ ​ត្រូវ​បាន​ដោះ​លែង ​កាលពី​ថ្ងៃ​ទី​៤​កក្កដា ដោយ​បង់ប្រាក់​ធានា​ បន្ទាប់​ពី​លោក​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ប្រឆាំង​រូប​លោក ។​…

ប្រទេស​ម៉ា​ឡេ​សី​ុ​ ៖​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​សី​ុ លោក​ណា​ជីប ​រ៉ា​ហ្សា​ក់ ​ត្រូវ​បាន​ដោះ​លែង ​កាលពី​ថ្ងៃ​ទី​៤​កក្កដា ដោយ​បង់ប្រាក់​ធានា​ បន្ទាប់​ពី​លោក​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ប្រឆាំង​រូប​លោក ។​

លោក​ទទួល​ការ​ចោទប្រកាន់​៤​ករណី ដោយ​៣​ករណី​ពី​បទ​រំលោភ​បំពាន​លើ​សេចក្ដី​ទុកចិត្ត​ហើយ​បទ​ចោទប្រកាន់​មួយទៀត​គឺ​រំលោភ​បំពាន​អំណាច ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ ទាក់ទិន​នឹង​មូលនិធិ​1MDB​ដែល​លោក​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩​។

ប្រសិនបើ​ត្រូវ​ទទួល​ការ​កាត់ទោស លោក​ណា​ជីប ​នឹង​ក្លាយជា​អតីត​មេដឹកនាំ​ម៉ា​ឡេ​សី​ុ​ដំបូង​គេ ដែល​ជាប់​ពន្ធនាគារ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​៦០​ឆ្នាំ​មក​ហើយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។យោង​តាម​ពួក​អ្នក​សើ​ុ​ប​អង្កេត​ថា ទឹកប្រាក់​សរុប​៤២​លាន​រីង​ហ្គី​ត​ប្រមាណ​១០,៥​លាន​ដុល្លារ​នៃ​ក្រុមហ៊ុន​SRC​INTERNA-TIONAL ជា​អតីត​សាខា​របស់​មូលនិធិ​ិ​1MDB​ត្រូវ​បាន​ផ្ទេរ​ចូល​ក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់​លោក​។

អតីត​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ដែល​បដិសេធ​រាល់​ការ​ចោទប្រកាន់ ត្រូវ​បាន​ដោះ​លែង​ក្រោយ​ពី​ចៅក្រម​មួយ​រូប​កំណត់​ឲ្យ​លោក​បង់ប្រាក់​ធានា ១​លាន​រីង​ហ្គី​ត​ប្រមាណ​ជា​២៤៧០០០​ដុល្លារ ព្រមទាំង​ទាមទារ​ឲ្យ​លោក​ប្រគល់​បណ្ដា​លិខិតឆ្លងដែន​របស់​លោក​។

លោក​ណា​ជីប​រ៉ា​ហ្សា​ក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​កក្កដា ដោយ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។ ​អ្នកនាំពាក្យ​របស់​លោក​អះអាង​ថា រាល់​ការ​ចោទប្រកាន់​មាន​ទិស​ដៅ​នយោបាយ​និង​ថា​អតីត​នាយក​រដ្ឋមន្ត្រី​នឹង​សម្អាត​ឈ្មោះ​លោក​នៅ​មុខ​តុលាការ​។​ចៅក្រម​ដែល​កំណត់​ការ​បង់ប្រាក់​ធានា​របស់​លោក​ណា​ជីប ឲ្យ​ដឹង​ថា លោក​គ្រោង​ចាប់ផ្ដើម​សវនាការ​សំណុំរឿង​លោក​ណា​ជីបរ​ហូ​ុ​ត​ដល់​ថ្ងៃ​ទី​១៨​កុម្ភៈ​ ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ