ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ប្លែក​មិនឃើញ​គាត់​មក​ចាំចំការ នាំ​គ្នា​តាម​រក​ដល់​ពេល​ឃើញ​ស្រាប់តែ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​គាំងបេះដូង​កាលពី​វេលា​ម៉ោង​០៣​និង​៤២​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ដំណាក់ ភូមិ​បោស​ចំបក់ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​គាំងបេះដូង​កាលពី​វេលា​ម៉ោង​០៣​និង​៤២​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ដំណាក់ ភូមិ​បោស​ចំបក់ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ឈ្មោះ ឌឿ​ន សា​វឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ចាំចំការ មាន​ទីលំនៅ​ភូមិ​លាភ​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ត្រូវ​បាន​ប្អូនបង្កើត​ឈ្មោះ ឌឿ​ន ប៊ុ​ន​នឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ យក​មក​នៅ​ជាមួយ​អោយ​ចាំចំការ​របស់​ខ្លួន​នៅ​ចំណុច​អូរ​ឡិកឡក់ ភូមិ​អូរ​ធំ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឌឿ​ន ប៊ុ​ន​នឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បាន​បញ្ជាក់​ថា បង​របស់​ខ្លួន​ឈ្មោះ ឌឿ​ន សា​វឿ​ន នេះ​ជា​មនុស្ស​ញៀន​ស្រា​យូរ​ឆ្នាំ​មក​ហើយដោយ​ខ្លួន​ចង់អោយ​ដាច់​ស្រា​ផង និង​ចង់អោយ​មានការ​ងារ​ធ្វើ​ផង​បាន​យក​មក​នៅ​ជាមួយ​បងប្អូន​ខ្លួន​មានឈ្មោះ ឌឿ​ន សំណាង និង​ឈ្មោះ ឌឿ​ន សម្បត្តិ​វិជ្ជា ព្រម​ជាមួយនឹង​កម្មករ​បី​នាក់​ទៀត ។

នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី ស្រាប់តែ​បាត់បង​របស់​ខ្លួន​(​រង​គ្រោះ​)​មិនឃើញ​មក​រោង​ក៏​បាន​នាំ​បងប្អូន និង​កម្មករ​ដើរ​រក​មើល​តាម​ចំការ តាម​វាលស្រែ តែ​មិនឃើញ លុះដល់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣​និង​៤២​នាទី​រសៀល ទើបបាន​ប្រទះ​ឃើញ​សព​បងខ្លួន​ដេក​ស្លាប់​នៅ​វាល​ចំណុច​អូរ​ដំណាក់​ភូមិ​ស្រែ​ស្រម៉ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ក្រោយ​ដឹង​ព័ត៌មាន​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទីពោ​បាន​ដឹកនាំ​កំលាំង និង​សហ​ការណ៍​ជាមួយ​ជំនាញ និង​ក្រុម​គ្រួសារ​សព ។ បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព ។ ការ​ពិនិត្យ​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​នៅ​លើ​ដងខ្លួន​សាកសព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​កត់សំគាល​ទេ ។ សព​ស្លាប់​ដោយ​ការ​ហេវ​ហត់​ដើរ​ដូ​ល​បណ្តាល​គាំងបេះដូង​ស្លាប់ ។ ក្រោយ​ពិនិត្យ​ចប់​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សព​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ