ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏អស្ចារ្យ​៧​យ៉ាង​កើតឡើង​ក្នុង​ពេល​អ្នក​គេង​លក់

5 ឆ្នាំ មុន

តើ​អ្នកមាន​ដឹង​ទេ​ថា ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​គេង ប្រព័ន្ធ​របស់​រាង​កាយ​កំពុង​តែ​ធ្វើ​រឿង ឆ្កួ​ៗ​ជា​ច្រើន ? រឿង​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​គិត​មិន​ដល់​ដែរ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​វា​ជា​រឿង​ធម្មតា​ទេ ។ ចង់​ដឹង​ថា​វា​ជា​រឿង​អ្វីខ្លះ…

តើ​អ្នកមាន​ដឹង​ទេ​ថា ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​គេង ប្រព័ន្ធ​របស់​រាង​កាយ​កំពុង​តែ​ធ្វើ​រឿង ឆ្កួ​ៗ​ជា​ច្រើន ? រឿង​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​គិត​មិន​ដល់​ដែរ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​វា​ជា​រឿង​ធម្មតា​ទេ ។ ចង់​ដឹង​ថា​វា​ជា​រឿង​អ្វីខ្លះ ចូរ​តាមដាន​ដូច ខាងក្រោម​នេះ​៖

១-ស្រក​ទម្ងន់ ៖ អ្នក​អាច​បាត់បង់​ជាតិ​ទឹក​តាម​រយៈ​កា​រដក​ដង្ហើមចេញ​មាន​ជាតិ​ខ្យល់​សំណើម និង​បែកញើស​ក្នុង​ពេល​គេង​យប់​ឡើង ។ រឿង​នេះ​កើតឡើង​ក្នុង​ពេល​ថ្ងៃ​ដែរ​តាម​រយៈ​ការ​ញ៉ាំ​ទឹក​និង​អាហារ ខណៈ​ពេល​ដែល​អ្នក​មិន​បានដឹង​រឿង​នេះ​ទេ ។

បើ​សិនជា​អ្នក​គេង​បាន​ត្រឹមតែ ៤ ទៅ​៥​ម៉ោង​ក្នុង​មួយ​យប់ អ្នក​អាច​នឹង​លុប​ចោលការ​ហាត់ប្រាណ និង​ជម្រើស​របប​អាហារ​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​ថ្ងៃ ។ ដើម្បី​សម្រក​ខ្លាញ់​ចង្កេះ ចូរ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់ ។

២-សីតុណ្ហភាព​រាង​កាយ​ចុះ​ត្រជាក់ ៖ សីតុណ្ហភាព​រាង​កាយ​អាច​នឹង​ចុះ​ត្រជាក់​បាន ។ នៅ​ពេល​អ្នកមាន​ភាព​សកម្ម​នៅ​ពេល​ថ្ងៃ មាន​ន័យ​ថា អ្នក​កំពុង​តែ​រំលាយ​ជាតិ​ខ្លាញ់ ដូច្នេះ​ការ​ចុះ​សីតុណ្ហភាព​គឺជា​វិធី​មួយ​ដែល​អាច​សន្សំ​ជាតិ​ខ្លាញ់ និង​បន្ថយ​អត្រា​នៃ​ការ​រំលាយ​ជាតិ​ខ្លាញ់​បាន ។

៣-សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ថយ​ចុះ ៖ នៅ​ពេល​អ្នក​សម្រាក រាង​កាយ​មិន​ត្រូវការ​ច្របាច់​ឈាម​ច្រើន ឬ​ធ្វើការ​ខ្លាំង​ឡើយ ដូច្នេះ​វា​នឹង​ធ្វើការ​យឺត ។ សម្ពាធ​ឈាម​ត្រូវការ​ថយ​ចុះ​នៅ​ពេល​យប់ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​របត់​ឈាម​រត់ និង​ពេលវេលា​សាច់ដុំ​បេះដូង​សម្រាក និង​ជួសជុល ។ យក​ល្អ សម្រាប់​មនុស្ស ម្នាក់​ៗ​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ គួរតែ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​ឈប់​ដើម្បី​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​បណ្តោះអាសន្ន ហើយ​ក៏​អាច​បន្ថយ​ការ​កើត​ជំងឺ​បេះដូង​ដែរ ។

៤-សុ​បិ​ន្ត ៖ បើសិនជា​អ្នក​ភ្ញាក់​ក្នុង​ពិភព​សុ​បិ​ន្ត នោះ​វា​មិន​ខុស​គ្នា​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ឆ្ងល់​ឡើយ ។ ថ្វីបើ​ការ​ស្រាវជ្រាវ​ជា​ច្រើន​ទៅ​លើ​ការ​សុបិន និង​មាន​ទ្រឹស្តី​ជា​ច្រើន​អំពី​មូល​ហេតុ​ដែល​យើង​គេង​សុបិន​ក៏​ដោយ តែ​សព្វ​ថ្ងៃនេះ​វា​នៅ​តែ​ជា​រឿង​អាថ៌​កំបាំង​នៅ​ឡើយ​ទេ ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​អាច​ទាញហេតុផល​អំពី​រឿង​នេះ​នៅឡើយ​ទេ។

៥-កម្រើកខ្លួន​មិន​រួច ៖ ស្ថិត​ក្នុង​ស្ថានភាព​គេង​ដែល​យល់​សុបិន សាច់ដុំ​ជា​ច្រើន​ក្រុម​នឹង​ទៅ​ជា​រឹង​ជាប់ ដែល​មិន​អាច​ធ្វើ​ឲ្យ​អ្នក​កម្រើក​បាន​ក្នុង​ពេល​សុបិន​ឡើយ ។ អ្នកជំនាញ​ខាង​​ការ​គេង​និយាយ​ថា វា​គឺជា​រឿង​សំខាន់ ដោយសារ​តែ​ស្ថានភាព​នេះ​ខួរក្បាល​កំពុង​តែ​មាន​ភាព​សកម្ម ហើយ​ភ្នែក​ក៏​គ្រលាស់​ទៅ កៀន​ៗ​ដែរ ។ រឿង​នេះ​មិនកើត​ឡើង​ទេ អ្នក​អាច​នឹង​គេង​មមើ ។

៦-ផលិត​អ៊័​រ​ម៉ូ​ន​លូតលាស់ ៖ ការ​បន្ធូរ​អារម្មណ៍​រាង​កាយ​ទាំងមូល​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន​លូតលាស់ ដែល​វា​អាច​ជួយ​ដល់​ឆ្អឹង សាច់ដុំ និង​ជាលិកា ផ្សេង​ៗ​ទៀត​លូតលាស់​។ ​អ៊័​រ​ម៉ូ​ន​ដ៏​មាន​ប្រយោជន៍​នេះ​ត្រូវ​បាន​បញ្ចេញ​ឡើង​ខណៈ​ពេល​ដែល​អ្នក​គេង ភាគច្រើន​គឺ​ស្ថិត​ក្នុង​ពេល​ដែល​គេង​លក់​ខ្លាំង ហើយ​វា​ក៏​ត្រូវ​បាន​គេ​ចាត់​ទូក​ថា​កើតឡើង​ដោយសារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ក្នុង​ពេល​គេង ។

៧-បន្ថយ​ការងារ​តម្រងនោម ៖ មុខងារ​តម្រងនោម​ជា​ធម្មតា​គឺជា​អ្នក​ច្រោះ​ជាតិពុល​ចេញ​ពី​ក្នុង​ឈាម​ដើម្បី​បង្កើត​ជា​ទឹកនោម​។ នៅ​ពេល​អ្នក​គេង សកម្មភាព​ច្រោះ​ទឹកនោម​របស់​តម្រងនោម​នឹង​ថយ​ចុះ ដូច្នេះ​ក៏​មិនសូវ​មាន​ទឹកនោម​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ទឹកនោម​នៅ​ពេល​ព្រឹក​ច្រើន​តែ​ខាប់ ៕ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ