ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស ! ក្រុមហ៊ុន​​វៀតណាមគ្រោងប្រកួតប្រជែងជាមួយក្រុមហ៊ុនស្មាតហ្វូនយក្សមួយនេះ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រុមហ៊ុន​វៀតណាម​មាន​គម្រោង​ផលិត ឬ​បង្កើន​ការ​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​បរទេស ដូច​ជា Samsung ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទីផ្សារ​ក្នុងស្រុក ។ ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម…

ទីក្រុង​ហាណូយ ៖ ក្រុមហ៊ុន​វៀតណាម​មាន​គម្រោង​ផលិត ឬ​បង្កើន​ការ​ផលិត​ស្មា​ត​ហ្វូ​ន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​បរទេស ដូច​ជា Samsung ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ទីផ្សារ​ក្នុងស្រុក ។

ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម Vingroup បាន​ប្រកាស​ពី​ផែនការ​ផលិត​ស្មា​ត​ហ្វូ​ន​ចាប់ពី​ឆ្នាំ​២០១៨​នេះ​ទៅ ខណៈ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក Asanzo នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ប្រមាណ​៦០​ម៉ឺន​គ្រឿង​នៅ​ឆ្នាំ​២០១៨​នេះ​ដែរ គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៥០​ដង​ឯណោះ ។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដែល​បាន​ពី​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ឧបករណ៍​ផ្សេង​ៗ ។

បើ​ទោះជា​ក្រុមហ៊ុន Samsung បាន​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជិត​ពាក់កណ្តាល​នៅ​ប្រទេស​វៀតណាម​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​វៀតណាម​នឹង​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ទាប​ជាង ។
នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Vingroup បាន​បង្កើត VinSmart ដែល​មាន​ធនធាន​សរុប​ចំនួន​១៣១​លាន​ដុល្លារ ដើម្បី​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ផង​ដែរ ។ ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ផលិត​ក្នុង​តំបន់ឧស្សាហកម្ម​នៅ​ទីក្រុង Hai Phong ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ។

Samsung បាន​បង្កើត​ទីតាំង​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​មួយ​កន្លែង​នៅ​ប្រទេស​វៀតណាម ។ បច្ចេកវិទ្យា​ដែល​ត្រូវការ​សម្រាប់​ផលិតកម្ម​ស្មា​ត​ហ្វូ​ន​មាន​យ៉ាងច្រើន​នៅ​ប្រទេស​នេះ ខណៈ​វិស្វករ​ជា​ច្រើន​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុងស្រុក ។ ទីផ្សារ​ស្មា​ត​ហ្វូ​ន​វៀតណាម​បាន​លូតលាស់​យ៉ាង​លឿន គឺ​ប្រមាណ​១០% មក​ស្មើនឹង​១៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៧ ។

Oppo ដែល​បាន​ចូល​ក្នុង​ទីផ្សារ​នេះ​កាលពី​ឆ្នាំ​២០១២ បាន​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​២​នៅ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ ។ ចំណែក Xiaomi ក៏​បាន​ព្យាយាម​បង្កើន​ការ​គ្រប់គ្រង​ក្នុង​ទីផ្សារ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ