ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកតម្លៃជីវិតដោយឥស្សរភាព៤យ៉ាង

5 ឆ្នាំ មុន

ឥស្សរភាព​ប្រែ​ថា ភាព​ជា​ធំ ឬ​ភាវៈ​ដែល​ប្រសើរ​ជាងគេ​។ ឥស្សរភាព​នេះ​មាន​៤​គឺៈ ១-​ឥស្សរភាព​ខាង​កាយ បាន​ដល់​កាយ​ដែល​ឆ្លង​ផុត​ពី​ភាវៈ​ដែល​ស្រេកឃ្លាន ដោះស្រាយ​បញ្ហា​បច្ច័យ​៤ ដែល​ជា​មូលដ្ឋាន​ជីវិត​បាន និង​មិន​ធ្លាក់​ទៅ​ជា​ទាសករ​នៃ​បញ្ហា​កាមគុណ​ទាំងឡាយ ។…

ឥស្សរភាព​ប្រែ​ថា ភាព​ជា​ធំ ឬ​ភាវៈ​ដែល​ប្រសើរ​ជាងគេ​។ ឥស្សរភាព​នេះ​មាន​៤​គឺៈ

១-​ឥស្សរភាព​ខាង​កាយ បាន​ដល់​កាយ​ដែល​ឆ្លង​ផុត​ពី​ភាវៈ​ដែល​ស្រេកឃ្លាន ដោះស្រាយ​បញ្ហា​បច្ច័យ​៤ ដែល​ជា​មូលដ្ឋាន​ជីវិត​បាន និង​មិន​ធ្លាក់​ទៅ​ជា​ទាសករ​នៃ​បញ្ហា​កាមគុណ​ទាំងឡាយ ។

២-​ឥស្សរភាព​ខាង​សង្គម បាន​ដល់​សង្គម​ដែល​ពឹង​លើ​ខ្លួនឯង​បាន មាន​សីលធម៌ ចរិយា​ធម៌​មាន​សន្តិភាព ជន​ក្នុង​សង្គម​គោរព​ច្បាប់ទម្លាប់​មិនជា​ទាសភាព​របស់​សង្គម​ដទៃ និង​ឥទ្ធិពល​របស់​វប្បធម៌​ដទៃ​។

៣-​ឥស្សរភាព​ខាង​ចិត្ត គឺ​ចិត្ត​ដែល​មាន​សុខភាព មិន​សៅហ្មង​ដោយ​ការ​ខឹង​ក្រោធ លោភៈ វង្វេង​។ ឥស្សរភាព​ខាង​ចិត្តជា​ចិត្ត​ដែល​គ្មាន​សេចក្តី​សោកសៅ​មក​គ្រប​សង្កត់ មិន​លុះ​ទៅ​ដោយ​អំណាច​ញុះញង់​របស់​លោកធម៌​ទាំង​៨ និង​អគតិ​ទាំង​៤ មាន​តែ​ព្រហ្ម​វិហារធម៌​៤​។

៤-​ឥស្សរភាព​ខាង​បញ្ញា គឺ​ការ​រួច​ផុត​ពី​ទុក្ខ​ដោយ​មិន​មាន​សល់​អ្វី​យល់​នូវ​លក្ខណ​ធម្មជាតិ​យ៉ាង​ច្បាស់​គឺ​មិន​ទៀង តាំងនៅ​យូរ​មិន​បាន និង​មិន​មាន​សារៈ ដែល​នឹង​ត្រូវ​ប្រកាន់​យក​ថា​ជា​ខ្លួន ឬ​ជា​របស់​ខ្លួន ជា​បញ្ញា​បរិសុទ្ធ​ឆ្ពោះទៅ​រក​សេចក្តីសុខ​តែ​ម្យ៉ាង ។

ឥស្សរភាព​ទាំង​៤​នេះ​ជា​ទិស​ដៅ​យ៉ាង​សំខាន់​នៃ​អ្នកដឹកនាំ​ដើម្បី​ឈាន​ទៅ​រក​ភាព​សុខសាន្ត និង​សន្តិភាព​នៅ​ក្នុង​សង្គម​ជាតិ ។