ថ្មី​ទៀត​ហើយ ! អ្នក​និយម​លេង​ម៉ូ​ដ​ស្រោម​ទូរស័ព្ទ​ច្បាស់​ជា​ពេញចិត្ត


ប្រសិនបើ​អ្នក​មិន​ធ្លាប់​ជ្រុះ​ទូរស័ព្ទ​ទេ​នោះ វា​ពិតជា​ល្អ​ហើយ តែ​រឿង​អាក្រក់​នេះ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​ខាង​មុខ ។ ដើម្បី​ការពារ​ការ​ជ្រុះ​បែក​ទូរស័ព្ទ ស្រោម​ការពារ ពិតជា​ដំណោះស្រាយ​ដ៏​ល្អ ។ ពេល​នេះ ការ​បង្កើត​ថ្មី គឺ​មាន​ស្រោម​ទូរស័ព្ទ​បំពាក់​មក​ជាមួយនឹង​ពោង​សុវត្ថិភាព​ផង​ដែរ ។

ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Amazon និង Sony បាន​អភិវឌ្ឍន៍​លើ​ការ​ផលិត​ស្រោម​ទូរស័ព្ទ​ដែល​មាន​ពោង​សុវត្ថិភាព​មក​ជាមួយ ប៉ុន្តែ​វា​គ្រាន់តែ​ជា​គំនិត​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ។ សម្រាប់​និស្សិត​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ Aalen នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​វិញ បាន​ធ្វើ​វា​ឡើង​ចេញ​ជា​រូបរាង​ក្នុង​ដំណាក់កាល​ដំបូង ។

និស្សិត​ឈ្មោះ Philip Frenzel បាន​ឈ្នះ​រង្វាន់​ថ្នាក់​ជាតិ ដោយសារ​តែ​ការ​បង្កើត​ថ្មី​របស់​រូបគេ​មាន​ភាព​គួរ​ឲ្យ​ទាក់ទាញ ។ ស្រោម​ទូរស័ព្ទ​ពិសេស​ដែល​គេ​បង្កើត​ឡើង​នោះ មាន​រាង​ស្លី​ម ដែល​បំពាក់​មក​ជាមួយនឹង​បន្ទះ​ពោង​៤ នៅ​គែម​ទាំង​សងខាង ហើយ​ក៏​មាន​បំពាក់​មក​នូវ​សេន​ស័​រ​ផង​ដែរ ។

ក្នុង​ករណី​ធ្លាក់​ទូរស័ព្ទ សេន​ស័​រ​នោះ​នឹង​បញ្ជូន​សញ្ញា​ដល់​ពោង​សុវត្ថិភាព​ឲ្យ​ផ្ទុះ​ចេញ​មក ដើម្បី​រង​ការ​ប៉ះទង្គិច​ជំនួស​ទូរស័ព្ទ ។ អ្វី​កាន់តែ​ពិសេស​ខ្លាំង​នោះ គឺ​ពោង​ដែល​ផ្ទុះ​ចេញ​មក​ហើយ អាច​ដាក់​ចូល​ទៅ​វិញ​សម្រាប់​ប្រើប្រាស់​បន្ត​ទៀត​ជា​ធម្មតា ។

ការ​រចនា​របស់​ស្រោម​ទូរស័ព្ទ​នោះ ស្រ​ដៀង​នឹង​អាវុធ​ដែល​គេ​ប្រើប្រាស់​នៅ​ក្នុង​ការ​វាយប្រហារ​ដែរ ហើយ​បន្ទះ​ពោង​មាន​សភាព​ដូច​ជា​កងចក្រ ។ វា​អាច​ស្រូប​យក​កម្លាំង​ប៉ះទង្គិច​បាន​ច្រើន​ជាង​ស្រោម​ទូរស័ព្ទ​ធម្មតា ។

នា​ពេល​នេះ ស្រោម​ទូរស័ព្ទ​ពិសេស​ខាងលើ នៅ​មិន​ទាន់​ផលិត​ដាក់​លក់​នៅឡើយ​ទេ ។ គេ​គ្រាន់តែ​បង្កើត​វា​ឡើង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ៗ​មក​ធ្វើការ​វិនិយោគ​ប៉ុណ្ណោះ ។ ប្រសិនបើ​មាន​មនុស្ស​ច្រើន​ចាប់អារម្មណ៍ ទើប​ការ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​ចាប់ផ្តើម​ឡើង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ