ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ ​One Plus 6 និយាយ​ថា ​ជួប​ប្រទះ​នឹង​បញ្ហាមួយនេះ

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន One Plus បាន​ចេញ​ការ ​Update ​កម្មវិធី ​Software ដែល​មានឈ្មោះ​ថា Oxygen OS…

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន One Plus បាន​ចេញ​ការ ​Update ​កម្មវិធី ​Software ដែល​មានឈ្មោះ​ថា Oxygen OS 5.0.3 កាលពី​ស​ប្តា​ហ៍​មុន​សម្រាប់​ស្មា​ត​ហ្វូ​ន One Plus 6 ដែល​ជា​ស្មា​ត​ហ្វូ​ន​នាំមុខ​របស់​ពួក​គេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​និយាយ​ថា ពួក​គេ​ជួប​ប្រទះ​នឹង​បញ្ហា​ឆាប់​អស់​ថ្ម​ទូរស័ព្ទ​ទៅ​វិញ ។

មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​និយាយ​លើ​វេទិកា​អុី​ន​ធើ​រ​ណេ​ត​ថា ថ្ម​ទូរស័ព្ទ​ឆាប់​ចុះ​ដល់​ទៅ​៥០% បើ​ធៀប​នឹង​មុន​ពេល​Update ថ្មី​នេះ ។

យោង​តាម​អំណះអំណាង​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​សំខាន់​ដែល​បង្ក​ឲ្យ​មានការ​ឆាប់​អស់​ថ្ម​ទូរស័ព្ទ​នេះ គឺ​មក​ពី Display របស់​ទូរស័ព្ទ ។ អ្នក​ប្រើប្រាស់​ម្នាក់​បាន​និយាយ​ថា Screen-On-Time ប្រមាណ​១២​ម៉ោង​បាន​ធ្លាក់​ចុះ​មក​តែ​ពី​៥​ទៅ​៦​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ Update ។ ក្នុង​ករណី​ផ្សេង​ទៀត Display​នេះ ស្រូប​៤៤%​នៃ​ថ្ម​ទូរស័ព្ទ​ទៅ​ហើយ ។

អ្នក​ប្រើប្រាស់​ខ្លះ​បាន​បិទ Ambient Display ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ដទៃ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​លើ​ទូរស័ព្ទ គឺជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ទៅ​វិញ ។ មុន​នឹង​ការ Update នេះ ការ​Update ទៅ Version 5.1.6 ក៏​បង្ក​ជា​បញ្ហា​ជា​ច្រើន​ផង​ដែរ​។ ព្រោះតែ​បញ្ហា​ទាំងនេះ មានការ​ណែនាំ​មិន​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការ Update ទៅ OxygenOS 5.1.8 ឡើយ និង​ឲ្យ​រង់ចាំ​ការ Update បន្ទាប់​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ