ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​អត់​ទាំងមាន​​មនុស្ស​នៅ​ផង សុខ​ៗ​ឆេះ​ដោយ​មិនដឹង​​មូលហេតុ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ៥ ខែកក្កដា​ឆ្នាំ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី ៥ ខែកក្កដា​ឆ្នាំ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ម្ចាស់​មិន​នៅផ្ទះ​។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ផ្ទះ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​លោក សូ​រិ​ន្ទី រ៉ាវ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ពេល​កើតហេតុ លោក​និង​ក្រុម​គ្រួសារ​មិន​បាន​នៅផ្ទះ​កើតហេតុ​នោះ​ទេ ដោយ​ចាក់សោ​ទុក​ចោល ហើយ​បាន​ទៅ​រស់នៅ​ផ្ទះ​ផ្សេង​ទៀត ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​មិន​បានដឹង​ថា ផ្ទះ​ខាងលើ​ឆេះ​ដោយសារ​អ្វី​នោះ​ទេ​ស្រាប់តែ​មាន​អណ្ដាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់​ទៅ​លើ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បាន រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល ទើប​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​អន្តរាគមន៍​ពន្លត់​ជា​ច្រើន​គ្រឿង ប៉ុន្តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ គឺ​អគ្គិភ័យ​បាន​ឆេះ​ខ្ទេច​ផ្ទះ​ឈើ​ផ្នែក​ខាងលើ​អស់​ទៅ​ហើយ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ផ្ទះ​ខាងលើ​មាន​ទំហំ​១០​គុណ​នឹង​១២​ម៉ែត្រ ថ្ម​ក្រោម ខាងលើ​ឈើ​ប្រក់​ដំបូល​ស័ង្កសី ។ ​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួម​មាន គ្រែ ពូក តុ ទូ និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ​ទៀត ។ ប៉ុន្តែ​មិន​មានការ​ខូចខាត​លុយកាក់​មាសប្រាក់​នោះ​ទេ ព្រោះតែ​ផ្ទះ​ខាងលើ​នេះ​ម្ចាស់​ទុក​ចោល ។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ថា ហេតុការណ៍​ឆេះ​ផ្ទះ​ខាងលើ​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ទេ បើ​ថា ដោយសារ​ឆ្លង​ចរន្ត អគ្គី​ស​នី​ក៏​គ្មាន​ដែរ ព្រោះ​ម្ចាស់​ប្រាប់​ថា បាន​បិទ​បា​រ៉ែត​ភ្លើង​នៅ​ឯ​បង្គោល​ភ្លើង​មុខ​ផ្ទះ​ពេល​ពួក​គាត់​មិន​នៅ ។ ប៉ុន្តែ​អ្នកខ្លះ​សង្ស័យ​ថា ពេល​ម្ចាស់​មិន​នៅ មាន​ក្មេង​ៗ​លួច​ឡើង​ទៅ​លេង​លើ​ផ្ទះ និង​មិនដឹង​ថា​ប្រើ​អ្វី​ដុត​លេង ទើប​បណ្តាល​អោយ​មាន​អគ្គី​ភ័យ​កើតឡើង ។ ទោះបីជា​យ៉ាង​ណា គ្រាន់តែជាការ​សង្ស័យតែប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ