ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​ឃោសនា​គណបក្ស​នយោបាយ​ចំនួន​៥​ធ្វើ​យុទ្ធនាការ​ឃោសនា​ក្នុង​រាជធានី​ភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​គណបក្ស​នយោបាយ​ចំនួន​៥​នឹង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​សមាជិក​ចួ​ល​រួម​ទាំងអស់​ប្រមាណ​១០​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ប្រធាន​គណៈកម្មាធិការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ។ ​លោក លន់ ឆេ​ង​កៃ…

​រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​មាន​គណបក្ស​នយោបាយ​ចំនួន​៥​នឹង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​សមាជិក​ចួ​ល​រួម​ទាំងអស់​ប្រមាណ​១០​ម៉ឺន​នាក់ ។ នេះ​បើ​តាម​ប្រធាន​គណៈកម្មាធិការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ។

​លោក លន់ ឆេ​ង​កៃ ប្រធាន​គណៈកម្មាធិការ​រាជធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​កោះសន្តិភាព ដឹង​តាម​ទូរស័ព្ទ​ថា សម្រាប់​ការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​គឺ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​មាន​ចំនួន​៥​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​មុនគេ​ហើយនឹង​ធ្វើការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ទ្រ​ង​ទ្រាយ​ធំ​ដោយ​សមាជិក​ចូលរួម​ប្រមា​ន​៦​ម៉ឺន​នាក់ ។

​លោក​បាន​បញ្ជាក់​ថា «​ថ្ងៃ​៧​ខាង​មុ​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យសុំ​ធ្វើ​យុទ្ធនាការ​ធំ​ដោយ​ជួប​គ្នា​នៅ​កោះ​ពេជ្រ ដោយ​មាន​សមាជិក​ចូលរួម​ប្រមាណ​៦​ម៉ឺន​នាក់ ហើយ​ហែង​ក្បូន​ចេញពី​កោះ​ពេជ្រ​ទៅ​តាម​បណ្តាល​ខណ្ឌ នានា​នៅ ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង​» ។

​សម្រាប់​ការ​ហែ​ក្បួន​ឃោសនា​ថ្ងៃ​ដំបូង​របស់​គណបក្ស​នយោបាយ​នេះ​ត្រូវ​បាន​ប្រធាន​គណៈ​ក​ម្មា​ធិ​រាជធានី​-​ខេត្ត​ការ​រៀប​ការ​បោះ​ឆ្នោត​បាន​អះអាង​ប្រជាជន​កម្ពុជា​មាន​សមាជិក​ចូលរួម ច្រើន​ជាង​គេ​ក្នុង​ចំណោម​សមាជិក​គណបក្ស​នយោបាយ​ដែល​ដាក់​ពាក្យសុំ ។ ហើយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​នឹង​ធ្វើការ​ហែក​ក្បូន​ចេញពី​កោះ​ពេជ្រ​ទៅ​តាម​ដោយ​បែប​តាម​បណ្តា​ខណ្ឌ​នានា​ដោយ​ក្បូន​ដូច​ជា​ផ្ការ​រីក​អី​ញ្ចឹ​ង ។

​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​យុទ្ធនាការ​ហែ​ក្បូន​នៅ​រាជធានី​ភ្នំពេញ បើ​តាម​ឲ្យ ដឹង​ពី​លោក លន់ ឆេ​ង​កៃ ក៏​បាន​ឲ្យ​ដឹង​មាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ក៏​នឹង​ធ្វើការ​ហែរ​ក្បូន​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​​ដោយ​ចេញដំណើរ​ពី​ទីស្នាក់ការ​គណបក្ស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ខាងកើត​ទន្លេរ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ហើយ​មាន​សមាជិក​ចូលរួម​ប្រមាណ​២​ពាន់​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ