ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​បាល់ទាត់​ថា កូ​ស្តា​រី​កា​នឹង​មានមុខ​នៅ World Cup លើក​ក្រោយ​តែ​ដូរ​គ្រូ

5 ឆ្នាំ មុន

លោក Rodolfo Villalobos ប្រធាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​កូ​ស្តា​រី​កា បាន​អះអាង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់​លោក​នឹង​មាន​វត្តមាន​ទៀត​នៅ World cup 2022 ប៉ុន្តែ​ជឿជាក់​ថា​មានការ​ផ្លាស់​ប្តូរ​គ្រូបង្វឹក…

លោក Rodolfo Villalobos ប្រធាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​កូ​ស្តា​រី​កា បាន​អះអាង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់​លោក​នឹង​មាន​វត្តមាន​ទៀត​នៅ World cup 2022 ប៉ុន្តែ​ជឿជាក់​ថា​មានការ​ផ្លាស់​ប្តូរ​គ្រូបង្វឹក ។

លោក Rodolfo បន្ត​ថា គ្រូបង្វឹក Oscar Ramirez វ័យ53ឆ្នាំ ​នឹង​មិន​បន្ត​តួនាទី​ជា​គ្រូបង្វឹក​កូ​ស្តា​រី​កា​ទៀត​ឡើយ ក្រោយ​ពី​ដឹកនាំ​ក្រុម​បរាជ័យ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ​នេះ ។

គូសបញ្ជាក់​ថា​ លោក Ramirez ទើបតែ​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជំរើសជាតិ​កាលពី​ខែសីហា ឆ្នាំ​2015​ មកប៉ុណ្ណោះ ។ លោក Rodolfo បញ្ជាក់​បន្ថែម​ថា ប្រទេស​កូ​ស្តា​រី​កា​កាលពី​បួន​ឆ្នាំ​មុន​នៅ​ប្រេ​ស៊ី​ល​បាន​ឈាន​ទៅ​ប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ ចំណែក​វត្តមាន​ក្នុង​ប្រទេស​រុ​ស្ស៊ី​នេះ ក្រុម​កូ​ស្តា​រី​កា​ស្ថិត​នៅ​ពូ​ល​E​លេង​៣​ប្រកួត ស្មើ​1 ចាញ់​2 ទទួល​បាន​ពិន្ទុ​ត្រឹមតែ​មួយ​ប៉ុណ្ណោះ​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​យ៉ាង​អាម៉ាស់​ពេល​ជម្រុះ​តាម​ពូ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ