ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ា រាយការណ៍កាលពីថ្ងៃទី២៦ មីនា ថា ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ដាល់ឡាហ៍សាឡេហ៍ មានប្រសាសន៍ថា លោកត្រៀមចាកចេញពីអំណាចដោយថ្លៃថ្នូរអាចក្នុងប៉ុន្មានម៉ោងខាងមុខនេះទៀតផង។
ក៏ប៉ុន្តែប្រមុខរដ្ឋយេម៉ែនបានបដិសេធពីកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗស្តីពីការផ្ទេរអំណាច។ យោងតាមលោកសាឡេហ៍ ដែលធ្វើសម្ភាសន៍ជាមួយទូរទស្សន៍នោះថា ពួកប្រឆាំងបានបង្កើនការទាមទារក្រោយការចរចា។
មុននេះបន្តិចរដ្ឋមន្ត្រីការបរទេសយេម៉ែន លោកអាប៊ូបាគ័រអាល់គៀរប៊ី ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ដោយសន្តិវិធីដែលជាសម្បទានរបស់លោកប្រធានាធិបតីសាឡេហ៍ថា នឹងលាលែងចាប់តាំងពីដំណាច់ឆ្នាំនេះទៅនឹងអាចកើតមានចាប់តាំងពីថ្ងៃទី២៦ មីនា ទៅផង។ លោកបន្តថា តាមលោកយល់កាលបរិច្ឆេទគឺជារឿងមួយដែលអាចចរចាគ្នាបាន។
ប្រឈមមុខនឹងការតវ៉ាតាំងពីច្រើនសប្តាហ៍មកហើយ លោកប្រធានាធិបតីសាឡេហ៍ ដែលកាន់អំណាចចាប់តាំងពី៣២ឆ្នាំមកហើយ អះអាងកាលពីថ្ងៃទី២៥ មីនា កន្លងមកនេះថា លោកនឹងប្រគល់អំណាចទៅក្នុងដៃអ្នកប្រាកដប្រជាមួយដើម្បីចៀសវាងថ្លុកឈាម ៕
ចែករំលែកព័តមាននេះ