ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ជែងមិនផុតធ្លាក់ចេញពី​ផ្លូវ​ក្រឡាប់​ចាក់​កម្មកររបួសធ្ងន់ស្រាលច្រើន​នាក់​ (មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ធុន​កូរ៉េ​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ពេញ​បាន​ក្រឡាប់ ដែល​សមត្ថកិច្ច​សង្ស័យ​ទៅ​លើ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​មិន​អំណោយផល បណ្តាល​ឲ្យ​កម្មករ​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៣…

ខេត្តកណ្ដាល ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ធុន​កូរ៉េ​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ពេញ​បាន​ក្រឡាប់ ដែល​សមត្ថកិច្ច​សង្ស័យ​ទៅ​លើ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​មិន​អំណោយផល បណ្តាល​ឲ្យ​កម្មករ​ជា​ច្រើន​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៣ នៅ​ម្តុំ​ផ្សា​រកា ស្ថិត​ក្នុងភូមិ​តា​ម៉ូ​វ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ មែន ចាន់​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា មុនពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ ២A-២២០៣ មាន​ដឹក​កម្មករ​រោងចក្រ​ជាង​២០​នាក់ ឆ្ពោះទៅ​រោងចក្រ​នៅ​ឯ​រាជធានី​ភ្នំពេញ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​បាន​ជែង​រ៉ឺ​ម៉ក​មួយ​គ្រឿង​នៅ​ខាង​មុខ តែ​មិន​ផុត ក៏​បួង​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​កម្មករ​ជិះ​លើ​រថយន្ត​រង​របួសធ្ងន់​និង​ស្រាល​រហូត​ជាង​២០​នាក់ ។ នគរបាល​បញ្ជាក់​ថា នេះ​គ្រាន់​ជា​ព័ត៌មាន​បឋម​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជន​រង​គ្រោះ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​មក​ពី​តាម​បណ្តា​អង្គភាព មន្ទីរពេទ្យ​នានា និង​មណ្ឌល​សុខភាព​ផ្សេង​ៗ​គ្នា​មួយ​ចំនួន​ទៀត​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ឯ​ទីក្រុង​ភ្នំពេញ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ