ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ចន្ទ​គ្រាស​យូរបំផុត​ក្នុង​សតវត្ស​ជិត​កើតឡើង​ហើយក្នុងខែនេះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត «​ចន្ទ​គ្រាស​» ឬ​«​រាហូ​ចាប់​ចន្ទ​» ដែល​មាន​រយៈពេល​យូរ​បំផុត​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ ដោយ​ព្រះ​ចន្ទ​ត្រូវ​ស្រមោល​​ផែនដី​បាំង​ពន្លឺព្រះអាទិត្យ​ក្នុង​រយៈពេល​១​ម៉ោង និង​៤៣​នាទី ។ បាតុភូត​នេះ​នឹង​កើតឡើង​តាំងពី​ដំបូង​រហូត​ចប់​មាន​រយៈពេល​ដល់​ទៅ​៣​ម៉ោង និង​៥៥​នាទី​ឯណោះ។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត «​ចន្ទ​គ្រាស​» ឬ​«​រាហូ​ចាប់​ចន្ទ​» ដែល​មាន​រយៈពេល​យូរ​បំផុត​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ ដោយ​ព្រះ​ចន្ទ​ត្រូវ​ស្រមោល​​ផែនដី​បាំង​ពន្លឺព្រះអាទិត្យ​ក្នុង​រយៈពេល​១​ម៉ោង និង​៤៣​នាទី ។ បាតុភូត​នេះ​នឹង​កើតឡើង​តាំងពី​ដំបូង​រហូត​ចប់​មាន​រយៈពេល​ដល់​ទៅ​៣​ម៉ោង និង​៥៥​នាទី​ឯណោះ។

លោក​ណូ​អា ប៉េ​ត្រូ​(Noah Petro) អ្នក​វិទ្យាសាស្ត្រ​ពី​មជ្ឈមណ្ឌល​អវកាស​«Goddard» របស់​NASA បាន​បញ្ជាក់​ថា​ពលរដ្ឋ​អា​មេ​រិ​ក​ខាងជើង​នឹង​គ្មាន​ឱកាស​ទស្សនា​បាតុភូត​នេះ​ដោយ​ភ្នែក​ទេ ប៉ុន្តែ​ក៏​មាន​មនុស្ស​នៅ​តំបន់​ជា​ច្រើន​ទៀត​ក្នុង​ទ្វីបអាហ្វ្រិក មជ្ឈិម​បូព៌ា អា​ស៊ី​ខាងត្បូង និង​តំបន់​នៅ​ភូមិភាគ​នៃ​ឈូង​សមុទ្រ​ឥណ្ឌា​នឹង​មានឱកាស​បានឃើញ ប្រសិនបើ​អាកាសធាតុ​មាន​អំណោយផល​ល្អ ។

ពេលវេលា​ដែល​ចន្ទ​គ្រា​សមាន​សភាព​ពេញ​ដួង​ស្ថិត​ក្នុងអំឡុងពេល​ប្រហែល​ម៉ោង​២០​​និង​​២១​នាទី ឬ​ប្រហែល​ម៉ោង​៣​និង​២១​នាទី​យប់​នៃ​ថ្ងៃ​ទី​២៨ កក្កដា​ម៉ោង​នៅ​ប្រទេស​កម្ពុជា ។

ការ​ទស្សនា​ចន្ទ​គ្រាស ឬ​រាហូ​ចាប់​ចន្ទ មិន​ចាំបាច់​ប្រើ​ឧបករណ៍​ពិសេស​ដូច​សូរ្យគ្រាស ទេ​ ព្រោះ​វា​ជា​បាតុភូត​ផែនដី​បាំង​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្រមោល​របស់​ផែនដី​បាំង​លើ​ដួង​ចន្ទ តម្រូវ​ឲ្យ​ផ្កាយ​ជា​បរិវារ​នៃ​ផែនដី​មួយ​ដួង​នេះ មាន​ពណ៌​ក្រហម​ជំនួស​ពណ៌​លឿង ។ ចំណែក​ចន្ទ​គ្រាស​ពេញ​ដួង​លើក​ក្រោយ​នឹង​កើត​មាននៅ​ថ្ងៃ​ទី​២១ មក​រា ២០១៩​មាន​រយៈពេល​ប្រហែល​១​ម៉ោង និង​២​នាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ