ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ពួក​គេ​ចេញពី​រូងភ្នំ​ដោយ​ឆ្លងកាត់​ការ​មុជទឹក… ​គឺមាន២ជម្រើស

5 ឆ្នាំ មុន

​អភិបាលខេត្ត​ឈៀង​រ៉ៃ ដែល​ជា​ប្រធាន​ក្រុមជួយ​​សង្គ្រោះ​បន្ទាន់​បាន​ថ្លែង​ថា ត្រូវការ​ពេលវេលា​យូរ​ទៀត​ គឺ​អាច​រាប់​ខែ បើសិនជា​មើលទៅ​លើ​ស្ថានភាព​លិច​ទឹក​ ក្នុង​រូងភ្នំ​សព្វថ្ងៃ ពោល​គឺ​ពួក​គេ​ទាំង​១៣​នាក់ នៅ​មិន​ទាន់​​អាច​យក​ចេញពីក្នុង​រូងភ្នំ​ភ្លាម​ៗ​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​រហូត​ទាល់តែ​ពួក​គេ​មាន​សុខភាព​ល្អ​ឡើង​​វិញ​សិន ។…

​អភិបាលខេត្ត​ឈៀង​រ៉ៃ ដែល​ជា​ប្រធាន​ក្រុមជួយ​​សង្គ្រោះ​បន្ទាន់​បាន​ថ្លែង​ថា ត្រូវការ​ពេលវេលា​យូរ​ទៀត​ គឺ​អាច​រាប់​ខែ បើសិនជា​មើលទៅ​លើ​ស្ថានភាព​លិច​ទឹក​ ក្នុង​រូងភ្នំ​សព្វថ្ងៃ ពោល​គឺ​ពួក​គេ​ទាំង​១៣​នាក់ នៅ​មិន​ទាន់​​អាច​យក​ចេញពីក្នុង​រូងភ្នំ​ភ្លាម​ៗ​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​រហូត​ទាល់តែ​ពួក​គេ​មាន​សុខភាព​ល្អ​ឡើង​​វិញ​សិន ។

ការងារ​ច​ម្បង​​ដែល​ក្រុម​ជួយ​សង្គ្រោះ​ត្រូវធ្វើ​នៅ​ពេល​នេះ គឺ​នាំ​យក​ស្បៀងអាហារ​និង​ថ្នាំពេទ្យ សម្រាប់​ទៅ​ពង្រឹង​សុខភាព​របស់​ពួក​គេ​ជា​មុន​សិន ។ គ្រូពេទ្យ​ទាហាន​ដែល​មាន​ជំនាញ​ខាង​មុជទឹក បាន​ចេញដំណើរ​រួច​ហើយ​នៅ​ថ្ងៃ​ទី​៣ ​កក្កដា ដើម្បី​ទៅ​ពិនិត្យ​សុខភាព​របស់​ពួក​គេ​ទាំង​១៣​នាក់ ចំណែក​ការ​ផ្តល់​អាហារ​ដល់​ក្មេង​ៗនឹង​ត្រូវធ្វើ​ដោយ​សន្សឹម​ៗ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ដែលដាច់​អាហារ​និង​ទឹក​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​រូងភ្នំ អាច​ប្រឈម​នឹង​ជំងឺ​អួលបាយ ។

តាម​ប្រភព​ពី​កងទ័ព​ថៃ គេ​នឹង​ត្រៀម​ផ្តល់​ស្បៀង​ សម្រាប់រយៈពេល​យ៉ាងតិច​៤​ខែ ពីព្រោះ​ប្រតិបត្តិការ​សង្គ្រោះ​​យក​ក្មេង​ចេញពី​រូងភ្នំ​ ត្រូវការ​ពេល​វេលា​ជា​ច្រើន​ស​ប្តា​ហ៍ ឬ​អាច​ដល់​ច្រើន​ខែ ។ ការ​ប៉ុនប៉ង​នាំ​ពួក​គេ​ចេញពី​រូងភ្នំ​ ដោយ​ឆ្លងកាត់​ការ​មុជទឹក​រាប់​គីឡូម៉ែត្រ​ មិនមែន​ជា​ការ​ងាយស្រួល​ទេ​ដែល ៖

ជម្រើស​ទី​១-​គេ​ត្រូវ​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះឲ្យ​ទៅ​នៅ​ជាមួយ​ពួក​គេ ​ដើម្បី​ពង្រឹង​សុខភាព​ឲ្យ​រឹង​មាំ​សិន ។ បន្ទាប់​មក គេ​ត្រូវ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​មុជ​ និង​ហែល​ទឹក​ឲ្យ​បាន​ស្ទាត់​ជាមុន​សិន មុន​នឹង​សម្រេច​ត្រូវ​ហែល​ចេញពី​ល្អាង​លិច​ទឹក​ក្នុង​រូងភ្នំ ។ ក្នុង​ពេល​បង្រៀន​នេះ​ទៀត​សោត កងទ័ព​នឹង​នៅ​តែ​បន្ត​ប្រើ​ម៉ាស៊ីនបូម​ទឹក​ចេញពី​រូងភ្នំ ក្នុង​ក្តី​សង្ឃឹមថានឹង​កាត់បន្ថយ​កន្លែង​លិច​ទឹក និង​ដើម្បី​ឱ្យ​ពួក​គេ ពិសេស​ក្មេង​ៗ​ទាំង​១២​នាក់​អាច​ដើរ​ចេញ​មកបាន ។ ប៉ុន្តែ​ជម្រើស​បូមទឹក​ឲ្យ​ស្ងួត​ល្អាង គឺ​ពិបាក​នឹង​ធ្វើ​ទៅ​បាន ព្រោះថា​ ទឹក​អាច​ឡើង​លឿននៅ​ក្នុង​រូងភ្នំ ដោយសារ​តែ​ភ្លៀង​រដូវវស្សា​កំពុង​ចាប់ផ្តើម​ពី​ពេល​នេះ​រហូត​ដល់​ខែកញ្ញា ឬ​តុលា​ខាង​មុខ ។ ជម្រើស​ទី​២-​ដែល​ត្រូវការ​ពេលវេលា​យូរ​ដែរ គឺ​ការ​ស្វែង​ច្រក​ផ្លូវ​ចូល​ថ្មី​ទៅ​រូងភ្នំ តាម​រយៈអណ្តូង​នៅ​លើ​ខ្នងភ្នំ ។

ប៉ុន្មាន​ថ្ងៃនេះ ទាហាន​ថៃបាន​ស្វែងរក​ឃើញ​ច្រក​ជា​ច្រើន​កន្លែង​​នៅ​លើ​ខ្នងភ្នំ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ខួង​ពីលើ​ខ្នងភ្នំ នឹង​អាច​ត្រូវ​គេ​ប្រើប្រាស់​ ដើម្បី​ចូល​ទៅ​សង្គ្រោះ​ពួកក្មេង​ៗ​បាន​ដែរ​ ឬ​ក៏​អត់​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ ក្រុម​ទាហាន​ថៃ​បាន​កាប់​ឆ្ការរួច​ហើយ​ព្រៃ​នៅ​ច្រកចូល​ពីលើ​ភ្នំ សម្រាប់​ធ្វើ​ជា​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ ។

អត្ថបទសរសេរ ដោយ