ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាំ​ក្រុម​ធ្លាក់​ពី World Cup មិន​ទុក​យូរ​ដក​ចេញ​ដូច​កូន​ស្ពៃ

5 ឆ្នាំ មុន

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ូ​ឡូញ លោក Zbigniew Boniek បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Adam Nawalka មិន​ត្រូវ​បានឱ្យ​បន្ត​កុងត្រា​នោះ​ទេ បន្ទាប់​ពី​ដឹកនាំ​ប៉ូ​ឡូញ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍…

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ូ​ឡូញ លោក Zbigniew Boniek បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Adam Nawalka មិន​ត្រូវ​បានឱ្យ​បន្ត​កុងត្រា​នោះ​ទេ បន្ទាប់​ពី​ដឹកនាំ​ប៉ូ​ឡូញ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ត្រឹម​វគ្គ​ចែក​ពូ​ល ។

លោក Zbigniew Boniek បានឱ្យ​ដឹង​ទៀត​ថា តួនាទី​របស់​គ្រូបង្វឹក​រូប​នោះ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ កក្កដា ២០១៨​នេះ​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ The Sun កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ។

ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ពី​អ្នកគាំទ្រ​ទូ​ទាំងប្រទេស លោក Adam Nawalka បាន​លើក​ឡើង​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា​ «​ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​មក​លើ​ក្រុម​ជម្រើសជាតិ និង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ខ្លាំង​បែប​នេះ» ។​

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៉ូ​ឡូញ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ «​ឥឡូវនេះ យើង​កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី​ដើម្បី​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ» ។​ ម្យ៉ាងទៀត​លោក Zbigniew Boniek ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​ខាងលើ​ផង​ដែរ ដែល​បាន​ជ្រោមជ្រែង​ប៉ូ​ឡូញ​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

សូម​បញ្ជាក់​ថា លោក Adam Nawalka បាន​ចូល​មក​ដឹកនាំ​ប៉ូ​ឡូញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៣​មកម៉្លេះ ហើយ​ដឹកនាំ​ប្រទេស​នេះ​ធ្លាក់​ពី World Cup ២០១៨ ត្រឹម​វគ្គ​ចែក​ពូ​ល​៣២​ក្រុម ដោយ​ប្រកួត​ឈ្នះ​តែ​ម្តង​ប៉ុណ្ណោះ និង​ចាញ់​២​ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ