ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុវណ្ណ មុនី នៅតែ​អាល័យ​ទោះ​កន្លង​ផុត​ច្រើន​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ អតីត​តារាភាពយន្ត​ល្បីឈ្មោះ​លោក​សុវណ្ណ មុនី កំពុង​មាន​វត្ត​មាននៅ​លើ​ទឹកដី​មាតុភូមិ​កំណើត បន្ទាប់​ពី​លោក​ឃ្លាត​ចាក​ទៅ​រស់នៅ​បរទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​សុវណ្ណ មុនី បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ៖​ អតីត​តារាភាពយន្ត​ល្បីឈ្មោះ​លោក​សុវណ្ណ មុនី កំពុង​មាន​វត្ត​មាននៅ​លើ​ទឹកដី​មាតុភូមិ​កំណើត បន្ទាប់​ពី​លោក​ឃ្លាត​ចាក​ទៅ​រស់នៅ​បរទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក​សុវណ្ណ មុនី បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ។ ចំពោះ​​ដំណើរ​មក​លេង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​ជា​លើក​ទី​៦​ហើយ ។ តាម​គម្រោង គឺ​លោក​មក​ដើម្បី​ដោះស្រាយ​រឿង​ផ្ទាល់ខ្លួន​នៅ​ភូមិកំណើត​របស់​លោក ។

លោក​សុវណ្ណ មុនី ដែល​នៅ​តែ​រក្សា​រាង​កាយ​មាំមួន​ដដែល​និយាយ​ថា​លោក​តែងតែ​ឆ្លៀតពេល​មក​លេង​ស្រុក​កំណើត​រយៈពេល​ខ្លី ។ មក​លើក​នេះ​ដឹង​ថា​ឌី​ជេ​អា​លី​យ៉ា បាត់បង់​ជីវិត​ធ្វើ​ឲ្យ​លោក​រន្ធត់​ក្តុកក្តួល ហើយ​ឆ្លៀតពេល​ទៅ​ចូលរួម​បុណ្យ ។ លោក​ថា​នេះ​ជា​ទឹកចិត្ត​អ្នកសិល្បៈ​ដូច​គ្នា​ត្រូវ​ចេះ​ជួយ​គ្នា ។

ក្រោយ​ពេល​ដឹង​ថា​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ក្លាយជា​ប្រធាន​សមាគម​សិល្បៈ លោក​សុវណ្ណ មុនី សម្គាល់​ឃើញ​ថា​សមាគម​មាន​សកម្ម​ភាពល្អ​យកចិត្តទុកដាក់​ចំពោះ​អ្នក​សិល្បៈ មានធុរៈ​អ្វី​គឺ​ចូល​ទៅ​កៀក ហើយ​ស្វះ​ស្វែងរក​ការ​ជួយ​ជ្រោមជ្រែង ។ លោក​ចាត់​ទុក​នេះ​ជា​កាយវិការ​ល្អ​មួយ​ក្នុង​នាម​ជា​ប្រធាន​សមាគម ។

លោក​សុវណ្ណ មុនី នៅ​ចង​ចាំ​ថា​អំឡុង​ពេល​លោក​នៅ​ចាប់​អាជីព​សម្តែង​ភាពយន្ត​នោះ​លោក​ចាប់​ដៃគូ​ជាមួយ​គ្រប់​តារា​ស្រី​មាន​អ្នក​នាង​ពិសិដ្ឋ ពិ​លី​កា ,​នារីរ័ត្ន គ​ន្ឋា ,​អម្ពរ ទេវី​ហើយ​ដៃគូ​សម្តែង​មុនគេ​គឺ​អ្នក​នាង​ចាន់ តារា​ទី​។  លោក​សុវណ្ណ មុនី មក​កម្ពុជា​លើក​នេះ​ក្នុង​រយៈ​២​ស​ប្តា​ហ៍ ហើយនឹង​ត្រូវ​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​វិញ នា​ពេល ឆាប់​ៗ​ខាង​មុខ ។

បច្ចុប្បន្ន​លោក​សុវណ្ណ មុនី មាន​វ័យ​៥២​ឆ្នាំ​មានកូន​ប្រុស​២​នាក់​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​។ អតីត​តារាភាពយន្ត​រូប​នេះ​នៅ​តែ​ពេញចិត្ត​សិល្បៈ​បើ​មានឱកាស​លោក​នឹង​ចូលរួម​សម្តែង​​ភាពយន្ត​សាង​ស្នាដៃ​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា ។ រស់នៅ​អា​មេ​រិ​ក​សព្វថ្ងៃ​លោក​សុវណ្ណ មុនី​ធ្វើការ​ជា​អ្នក​ដំឡើង​ទូរទស្សន៍ ដោយ​ផ្តាច់​ចេញពី​អាជីព​សិល្បៈ ។

លោក​សុវណ្ណ មុនី និយាយ​ថា​«​ការណ៍​ពិត​ក្នុង​ចិត្ត​ស្រឡាញ់​សិល្បៈ​ព្រោះ​ខ្ញុំ​មានឈ្មោះ​ដោយសារ​តែ​សិល្បៈ​ទើប​គិត​ថា​ចង់​មក​ថតកុន​ទុកជា​ស្នាដៃ ។ ខ្ញុំ​អាច​នឹង​វិល​មក​ថត​វិញ​ក្រោយ​ពេល​រៀបចំកូនចៅ​ឲ្យ​រៀនសូត្រ​ល្អ​សិន ហើយ​លើស​ពី​នេះ​ក៏​មាន​គម្រោង​ចង់​បង្កើត​មុខ​ជំនួញ​មួយ​នៅ​ក្នុងស្រុក​យើង​នា​ពេល​អនាគត តែ​វា​គ្រាន់តែ​ជា​ផែនការ ចាំ​ជាក់​ស្តែង​ជំនួញ​នោះ​បែប​ណា​ចាំ​គិត​ទៀត ។ ខ្ញុំ​អរគុណ​ទស្សនិកជន​ទាំងអស់​នៅ​តែ​ចង​ចាំ​រូបរាង ឈ្មោះ នេះ​ជា​ការ​រំភើប​មួយ​ចំពោះ​រូប​ខ្ញុំ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ គ្រប់​ៗ​គ្នា»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ