ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ទម្លាយ​រឿងចាប់ជំរិត​ឪពុក​អំឡុង​ព្រឹត្តិការណ៍ World Cup

5 ឆ្នាំ មុន

ប្រធាន​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​កីឡាករ John Obi Mikel បាន​ទម្លាយ​រឿង​រន្ធត់​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត​ឪពុក​លោក​នៅ​ប៉ុន្មាន​ថ្ងៃមុន​ជួប​ក្រុម​អា​ហ្ស​ង់​ទី​ន ។ ឪពុក​របស់ Mikel លោក Pa…

ប្រធាន​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​កីឡាករ John Obi Mikel បាន​ទម្លាយ​រឿង​រន្ធត់​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត​ឪពុក​លោក​នៅ​ប៉ុន្មាន​ថ្ងៃមុន​ជួប​ក្រុម​អា​ហ្ស​ង់​ទី​ន ។

ឪពុក​របស់ Mikel លោក Pa Michael Obi ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ជំរិត​អំឡុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​បុណ្យសព​មួយ​កន្លែង ហើយ​ភ្លាម​ៗ​នោះ​អតីត​កីឡាករ​ក្លិប Chelsea រូប​នោះ​ក៏​ត្រូវ​ក្រុម​ចាប់ជំរិត​គំរាម​ឱ្យ​បង់ថ្លៃ​លោះ​ជីវិត​ឪពុក​គេ​វិញ ។

រឿង​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល Mikel ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង St Petersburg ខណៈ​ក្រុម​នី​ហ្សេ​រី​យ៉ា​ត្រៀម​ប្រកួត​ជាមួយ​ក្រុមអា​ហ្ស​ង់​ទី​ន​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល D ជុំ​ចុង​ក្រោយ ។ ទោះបី​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់ជំរិត​នេះ​មែន​តែ Mikel មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ក្រៅ​តែ​ពី​ភ័យ​ស្លន់ស្លោ និង​ប្រកួត​ទាំង​មាន​សម្ពាធ​ផ្លូវចិត្ត ។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន The Guardian យ៉ាង​ដូច្នេះ​ «​ខ្ញុំ​មិន​អាច​ប្រាប់​ដំណឹង​អាក្រក់​នេះ​ទៅ​កាន់​គ្រូបង្វឹក​ឬ​ក៏​បុគ្គលិក​សហព័ន្ធ​បាន​ទេ ពោល​គឺ​មិន​ចង់ឱ្យ​ក្រុម​ទាំងមូល​មាន​សម្ពាធ​ដោយសារ​តែ​បញ្ហា​ផ្ទាល់ខ្លួន​របស់ខ្ញុំ​» ។ យ៉ាងណាមិញ ឪពុក​របស់​គេ​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​នេះ និង​ទទួល​បានការ​ពិនិត្យ​សុខភាព​នៅ​ឯ​មន្ទី​ពេទ្យ​បន្ទាប់​ពី​ត្រូវ​ជន​សង្គម​ងងឹត​ធ្វើ​ទារុណកម្ម ។

សូម​បញ្ជាក់​ថា នេះ​គឺជា​ការ​ចាប់ជំរិត​លើកទី​ពីរ​ទៅ​លើ​ឪពុក​របស់​កីឡាករ​ខាងលើ​ដែលហេតុការណ៍​នេះ​ធ្លាប់​កើតឡើង​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១១ កន្លង​ទៅ ៕ ជួប សុខ​ជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ