ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​ពួក​គាត់​ចេញពី​រូងភ្នំ​លឿន​ជាង​​នេះ ខណៈ​កំពុង​រៀន​​​ជ្រមុជ​​ទឹក​​​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា  បច្ចុប្បន្ន ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​ផ្តល់​នូវ​ការ​​បង្រៀន​ជ្រមុជ​ទឹក​​ដល់​​ក្មេង​ៗ​ទាំង​១២​នាក់និងគ្រូបង្វឹក​ម្នាក់ នៅថ្ងៃទី០៤ មិថុនា ម្សិលមិញ ដើម្បី​ត្រៀមខ្លួន​ឱ្យ​​រួច​រាល់​សម្រាប់​ការ​ចាក​ចេញពី​រូងភ្នំ​…

តាម​ប្រភព​​ពី​ Bangkok Post បាន​ឱ្យ​​ដឹង​ថា  បច្ចុប្បន្ន ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​ផ្តល់​នូវ​ការ​​បង្រៀន​ជ្រមុជ​ទឹក​​ដល់​​ក្មេង​ៗ​ទាំង​១២​នាក់និងគ្រូបង្វឹក​ម្នាក់ នៅថ្ងៃទី០៤ មិថុនា ម្សិលមិញ ដើម្បី​ត្រៀមខ្លួន​ឱ្យ​​រួច​រាល់​សម្រាប់​ការ​ចាក​ចេញពី​រូងភ្នំ​ ។

ក្រុម​អ្នក​មុជទឹក ក្រុម​ពេទ្យ ក្រុម​អ្នក​ប្រឹក្សា​យោបល់ និង​ក្រុម​ទាហានជើងទឹក​ថៃ កំពុង​តែ​នៅ​ជុំ​គ្នា​ជា​មួយ​នឹង​ក្មេង​ៗ ដើម្បី​ផ្តល់​ជូន​នូវ​ថ្នាំ​និង​អាហារ ខណៈ​ដែល​អ្នកជំនាញ​កំពុង​ស្វែងរក​វិធី​ល្អ​បំផុត​ ក្នុង​ការ​យក​
ក្មេង​ៗ​ចេញ​ឱ្យ​បាន​លឿន និងងាយស្រួល​ ។

ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​​ «​ទឹក​ពិតជា​ច្រើន​ខ្លាំង​ណាស់ ហើយ​ផ្លូវ​ចេញ​ក៏​តូច​ចង្អៀត​ទៀត ​។ ការ​យក​ក្មេង​ៗ​ចេញ ​គឺ​ត្រូវការ​មនុស្ស​ច្រើន​ចូលរួម​ » ។ លោក​បាន​បន្ត​ទៀត​ថា​  «​ពេល​នេះ​ ពួក​យើង​កំពុង​តែ​បង្រៀន​ក្មេង​ៗ​ឱ្យ​​ចេះ​ជ្រមុជ​ទឹក​ ។ ប្រសិនបើ​ទឹក​ស្រក ការ​យក​ពួក​គេ​ចេញ​នឹង​​ធ្វើ​​បាន​​លឿន​ជាង​នេះ​» ។

នៅ​ក្នុង​វី​ឌី​អូ​ ដែល​ថត​ដោយ​ក្រុម​ទាហានជើងទឹក​ បាន​បង្ហាញ​ពីការ​សន្ទនា​លេង​រវាង​អ្នក​ជួយ​សង្គ្រោះ​២​នាក់ និងក្មេង​ៗ ​។ ពួក​គេ​និយាយ​គ្នា​លេង​យ៉ាង​សប្បាយ ខណៈ​ដែល​កំពុង​ដណ្តប់ភួយ​ធ្វើ​ពី​ប្លា​ស្ទិ​ក​ ។ រយៈ​ពេល​ ក្នុង​ការ​យក​ក្មេង​ៗ​ចេញនៅ​មិន​ទាន់​ដឹង​នៅឡើយ ​។ វា​អាច​នឹង​យូរ​ឬ​ឆាប់ ទៅ​តាម​ការ​ប្រែប្រួល​អាកាសធាតុ ​៕

អត្ថបទសរសេរ ដោយ