ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​នៅ​កន្លែង ដោយសារ​រថយន្ត និង​ម៉ូតូ​ពន្លះ​គ្នា

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​រថយន្ត ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០២​នាក់ ។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​រថយន្ត ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០២​នាក់ ។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៥-១២៦ ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ដែល​ម៉ូតូ​ខាងលើ​ម៉ាក​ហុង​C125 ពណ៌​ខ្មៅ ផ្លា​ក​លេខ​កំពង់ធំ 1H-9034 បើកបរ​ដោយ​ឈ្មោះ ហៀ​ង សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​វាល​ធំ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​) ។ រួម​ដំណើរ​ឈ្មោះ អុល ឡី ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ខាងលើ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​) ។

ចំណែក​រថយន្ត ពណ៌​ក្រហម​លាយ​ខ្មៅ ផ្លា​ក​លេខ ហ​០៣៧៨-​ភព​២(​ដឹក​សំបក​ដប​ស្រា​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​បាត់​) ។ រី​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ។ មូលហេតុ​ជាបឋម គឺ​បង្ក​ដោយ​រថយន្ត​ខូច ហើយ​ចត​លើ​ទ្រូងផ្លូវ គ្មាន​ដាក់​ផ្លា​ក​សញ្ញា និង​ភ្លើង​បំភ្លឺ​រួម​ផ្សំ និង​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ