សីល៥នាំឱ្យមនុស្សមានវិបុលភាព និងអាយុវែង
ព្រះសូត្របាននិយាយពីយុគមួយឈ្មោះ មិគសញ្ញី ជាយុគដែលមនុស្សលែងស្គាល់បងប្អូន គ្រូសិស្ស អ្នកធំអ្នកតូច មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែសម្គាល់ថា អ្នកដែលមាននៅចំពីមុខខ្លួន…
ព្រះសូត្របាននិយាយពីយុគមួយឈ្មោះ មិគសញ្ញី ជាយុគដែលមនុស្សលែងស្គាល់បងប្អូន គ្រូសិស្ស អ្នកធំអ្នកតូច មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែសម្គាល់ថា អ្នកដែលមាននៅចំពីមុខខ្លួន…
ព្រះសូត្របាននិយាយពីយុគមួយឈ្មោះ មិគសញ្ញី ជាយុគដែលមនុស្សលែងស្គាល់បងប្អូន គ្រូសិស្ស អ្នកធំអ្នកតូច មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែសម្គាល់ថា អ្នកដែលមាននៅចំពីមុខខ្លួន គឺជាសត្វម្រឹក ដែលត្រូវតែសម្លាប់ដើម្បីយកធ្វើជាអាហារ។ ព្រឹត្តិការណ៍សម្លាប់រង្គាលនេះបានកើតឡើងមួយរយៈ ហើយក៏ស្ងប់ទៅវិញ។ ជនដែលនៅរស់រួចពីស្លាប់ បាននាំគ្នាពិចារណាពីទោសនៃសង្គ្រាម ពីទោសនៃការសម្លាប់ជីវិតសត្វ ហើយក៏ទ្រហោយំ ព្រមទាំងសន្យាគ្នាថា ឈប់សម្លាប់ជីវិតទៀតហើយ។
ដោយការប្រឹងប្រែង និងតាំងមាំក្នុងពាក្យសច្ចៈ ជនទាំងនោះក៏បានសេចក្តីសុខ មានអាយុវែងឡើងៗជាលំដាប់ ហើយក្រោយមកទៀតក៏នាំគ្នារក្សាសីលទី២ គឺមិនលួច រក្សាសីលទី៣ គឺមិនប៉ះពាល់កូនប្រពន្ធគេ និងមិនប្រព្រឹត្តខុសក្នុងកាម រក្សាសីលទី៤ គឺមិននិយាយកុហក និងរក្សាសីលទី៥ គឺមិនសេពគ្រឿងស្រវឹង។ ទីបំផុតនៃការតស៊ូដើម្បីធ្វើសេចក្តីល្អ ជនទាំងនេះក៏បានឈានដល់យុគព្រះសិអារ្យមេត្រី ដែលជាយុគពោរពេញទៅដោយមេត្តា ករុណា និងសម្បូរសប្បាយ អាយុយឺនយូរ ។
អ្វីដែលយើងអាចទាញយកពីព្រះសូត្រនេះមកធ្វើជាគំរូ សម្រាប់ការកសាងប្រទេសជាតិដែលរងគ្រោះដោយការញាំញីខ្វែងគំនិតគ្នា គឺការសមាទានសីលទាំង៥ ឱ្យបានបរិបូណ៌។ នោះទើបអាយុយើងកើន និងមានវិបុលភាពក្នុងជីវិតបាន ។
សន្តិភាព និងការឈប់ឈ្លោះទាស់ទែងគ្នាត្រូវយកមកដាក់នៅមុខគេបង្អស់ដោយការសមាទានសីលលេខទី១។ ឈប់កេងប្រវ័ញ្ច ឈប់លួច ឈប់ប្រព្រឹត្តអំពើទុច្ចរិត ប៉ះពាល់សម្បត្តិគេ ឈប់បៀតបៀតត្រូវមកជាលំដាប់ ដោយការសមាទានសីលខទី២។ សីលខទី៣ កឺគោរពសិទ្ធិក្រុមគ្រួសារគេ មិនលុះទៅដោយអំណាចកាមគុណ។ សីលខទី៤គឺការមានសច្ចៈរវាងគ្នានិងគ្នា មិនបោកបញ្ឆោត មិនកុហកគ្នា និងសីលខទី៥ គឺការមិនវង្វេងស្រវឹង មិនមានសេចក្តីប្រមាទ ព្រោះការសេពនូវគ្រឿងញៀន ។
យើងទាំងអស់គ្នាជឿថា មិនមានអ្នកដឹកនាំឬរាស្ត្រប្រជាណាសូម្បីតែម្នាក់ដែលមិនឃើញតម្លៃសន្តិភាព និងសីល៥ នេះឡើយ។ បញ្ហានៅត្រង់ថា តើយើងអនុវត្ត ឬមិនអនុវត្តតែប៉ុណ្ណោះ។ បើអនុវត្តរាស្ត្រខ្មែរនឹងបានសុខ ការកសាងទាំងឡាយ នឹងអាចប្រព្រឹត្តទៅបានដោយរលូន បើមិនអនុវត្តទេនោះ ក៏ជាសេចក្តីសម្រេចចិត្តរបស់យើងក្នុងការទ្រាំរស់នៅបាន បើមិនអនុវត្តទេនោះ ក៏ជាសេចក្តីសម្រេចចិត្តរបស់យើងក្នុងការទ្រាំរស់នៅជាមួយសេចក្តីទុក្ខ ដោយយល់ថា សេចក្តីទុក្ខជារបស់គួររីករាយ ដូចសត្វដង្កូវដែលតែងត្រេកអរជាមួយនឹងលាមកក្នុងបង្គន់ដូច្នោះដែរ ។
ចែករំលែកព័តមាននេះ