ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​កន្តឿ Maradona ថា​មិន​យក​មួយ​កាក់​មួយ​សែន​បើ​ធ្វើ​គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន

5 ឆ្នាំ មុន

វីរបុរស​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​លោក Diego Maradona បាន​បន្លុយ​ពាក្យ​ថា រូប​លោក​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ជា​គ្រូបង្វឹក​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដោយ​ឥត​យក​កម្រៃ​សូ​ម្បី​មួយ​កាក់​មួយ​សេន ។​ ​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​វេ​ណេ​ស៊ុ​យ​អេ​ឡា អតីត​កីឡាករ​ធ្លាប់​សាង​ភាព​រុងរឿង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​៥៧​ឆ្នាំ​រូប​នេះ​ថា «​ខ្ញុំ​នឹង​មិន​យក​ថ្លៃ​ឈ្នួល​នឿយហត់​ចំពោះ​ការ​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទី​ន​នោះ​ទេ​» ។​…

វីរបុរស​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​លោក Diego Maradona បាន​បន្លុយ​ពាក្យ​ថា រូប​លោក​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ជា​គ្រូបង្វឹក​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ដោយ​ឥត​យក​កម្រៃ​សូ​ម្បី​មួយ​កាក់​មួយ​សេន ។​

​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​វេ​ណេ​ស៊ុ​យ​អេ​ឡា អតីត​កីឡាករ​ធ្លាប់​សាង​ភាព​រុងរឿង​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​៥៧​ឆ្នាំ​រូប​នេះ​ថា «​ខ្ញុំ​នឹង​មិន​យក​ថ្លៃ​ឈ្នួល​នឿយហត់​ចំពោះ​ការ​ដឹកនាំ​ក្រុម​អា​ហ្ស​ង់​ទី​ន​នោះ​ទេ​» ។​

​ការ​លើក​ឡើង​របស់​អតីត​កីឡាករ​ដែល​មាន​រហស្សនាម​ថា ខ្លា​កន្តឿ​រូប​នេះ​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​បន្ទាប់​ពី​ក្រុម​អា​ហ្ស​ង់​ទី​ន​ត្រូវ​ខ្ទាត​ចេញពី World Cup ២០១៨ នៅ​វគ្គ​១៦​ក្រុម ។​ ​រូប​លោក​បន្ត​ថា គ្រប់​គ្នា​ប្រហែលជា​គិត​ថា​លោក​សប្បាយ​តែ​បេះដូង​លោក​ខ្ទេចខ្ទាំ​អស់ហើយ​ក្រោយ​ក្រុម​របស់​យើង​ធ្លាក់​ពី World Cup លឿន​ជាង​ការ​រំពឹង​ទុក​ដូច្នេះ ។​

អា​ហ្ស​ង់​ទី​ន​គឺជា​ក្រុម​វេទនា​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​World Cup2018 ក្នុង​ចំណោម​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​ដែល​ធ្លាក់ ដោយ​ប៊ិៈ​នឹង​ធ្លាក់​នៅ​វគ្គ​ជម្រុះ​៣២​ក្រុម​ទៅ​ហើយ​ក្រោយ​ទទួលលទ្ធផល​ស្មើ ១-១ ជាមួយ​អុី​ស្លង់ និង​ចាញ់​ក្រូ​អាស៊ី ៣-០ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ខណៈ​ក្រុម​អា​ល្លឺ​ម៉​ង់ (​ជើងឯក World Cup ២០១៤) ក្រុម​អេ​ស្ប៉ា​ញ (​ជើងឯក World Cup ២០១០ ) និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់​(​ជើងឯក​អឺរ៉ុប​២០១៦) ក៏​ខ្ទាត​ចេញពី​សមរភូមិ World Cup រុ​ស្ស៊ី​ដូច​គ្នា ។​

​ភ្លាម​ៗ​នេះ មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ឆ្លើយ​តប​នឹង​ព័ត៌មាន​នេះ​ទេ ខណៈ​កៅអី​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​លោក Jorge Sampaoli នឹង​អស់​អាណត្តិ​នៅ​ឆ្នាំ​២០២២ ឯណោះ ។​

​គួរ​រំលឹក​ថា Maradona ធ្លាប់​មានបទពិសោធន៍​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក៏​ដូច​ជា​ក្លិប​ផ្សេង​ៗ​ក្រាស់​​ក្រែល​ដែរ​ពោល​គឺ​មាន​រយៈពេល​២៤​ឆ្នាំ ក្នុង​នោះ​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ២០០៨-២០១០, ក្លិប Racing Club​ឆ្នាំ​១៩៩៥ ក្លិប​អា​រ៉ាប់​រួម​ពីរ Al Wasl (២០១១-២០១២) និង Fujarah (២០១៧-២០១៨) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ