ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​​អ្នកមុជទឹក២នាក់​និយាយ​មុនជួបអ្នកទាំង​១៣…. ទើបដឹង​​ថាពិត​ជា​ចៃដន្យ​​ប៉ុណ្ណា​?

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្នុង​បទ​សម្ភាសន៍​ជាមួយ The New York Time ទាក់ទង​នឹង​ហេតុការណ៍​ដែលលោក Richard William…

ប្រទេស​ថៃ ៖ ក្នុង​បទ​សម្ភាសន៍​ជាមួយ The New York Time ទាក់ទង​នឹង​ហេតុការណ៍​ដែលលោក Richard William Stanton និង លោក Robert Charles Harper បាន​ជួប​ក្មេង​ប្រុស ​និងគ្រូ បង្វឹក​ទាំង​១៣​នាក់ ដែល​ជាប់​ក្នុង​ភ្នំ​ថាំ​ហ្លួង អាច​ជា​ការ​ជួប​សំណាង​មួយ​របស់​ពួក​គេ ។

អ្នក​មុជទឹក​ទាំង​២​នាក់​បញ្ជាក់ថា តួនាទី​របស់ពួក​គាត់ ​គឺ​គ្រាន់តែ​ជា​អ្នក​បើកផ្លូវ ដោយ​ការ​ទាញ​ខ្សែពួរ​អូស​ចូល​ទៅ​ក្នុង​ល្អាង​ភ្នំ​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​ច្រកចូល​នៅ​ក្នុង​ទឹក រួច​ចងខ្សែ​ពួរ​នៅ​កន្លែង​បន្តបន្ទាប់ ឱ្យ​ក្រុម​ជួយ​សង្គ្រោះ​ផ្សេង​ៗ​ទៀត​ចូល​មក​តាម​ក្រោយ ។ បើ​តាម​ផែនការ​ គឺ​លោក​ត្រូវ​បន្ត​ទៅ​ឆ្ងាយ​ពី​ចំណុច​ដែល​ពួក​គេ​កំពុង​ផ្តុំ​គ្នា​លើ​ទួល​ក្នុង​ល្អាង​ភ្នំ តែ​ជួន​អី​ស្រាប់តែ​មានរឿង​ចៃដន្យ ។ តើ​ភាព​ចៃដន្យ​នោះ​បែប​ណា ?

អ្នក​មុជទឹក​នេះ​និយាយ​ថា ពេល​ទៅ​ដល់​កន្លែង​ដែល​ក្មេង​ប្រុស ​និង​គ្រូ​ពួក​គេ​កំពុង​ជាប់​ក្នុង​រូងភ្នំ​នេះ គឺ​ខ្សែពួរ​ដែល​អូស​ចូល​មក ​ស្រាប់តែ​អស់​ល្មម ។ ដូចនេះ ពួក​គាត់​ទាំង​២​នាក់​មាន​តែ​សម្រេចចិត្ត​ងើប​ពី​ក្នុង​ទឹក ដើម្បី​កំណត់​ទីតាំង​ដែល​អស់​ខ្សែពួរ ព្រោះ​បើ​ត្រឡប់​ក្រោយ​វិញ​អាច​ពិបាក ។ ស្រាប់តែ​ពេល​ងើប​ចេញ​ផុត​ពី​ក្នុង​ទឹក ក៏​ប្រទះ​ឃើញ​ពន្លឺ​កែវភ្នែក​របស់​ក្មេង​ៗ ដែល​នេះ​ជា​រឿង​ដែល​ពួក​គាត់​មិន​នឹក​ស្មាន​ដល់​ទាល់ តែ​សោះ ។

ពួក​គាត់​បាន​បញ្ជាក់​ថា បើសិនជា​ខ្សែពួរ​ដែល​នាំ​យក​មក​នោះ​ខ្លី​ជាង​នេះ​តែ​១៥​ហ្វូ​៊​ត​(​ប្រហែល​៤​ម៉ែត្រ​កន្លះ​) នោះ​ពេល​ដែល​ពួក​គាត់​ងើបចេញពី​ក្នុង​ទឹក ប្រាកដជា​ឃើញ​តែ​ភាព​ងងឹត និង​ជញ្ជាំង​ល្អាង​ភ្នំ​ប៉ុណ្ណោះ មិន​មាន​ឃើញ​វត្តមាន​របស់​ពួក​គេ​ឡើយ ហើយ​ចុង​ក្រោយ​នឹង​វិល​ត្រឡប់​ទៅ​អន្លង់​ទឹក​ទី​៣​វិញ ដើម្បី​ចាប់ផ្តើម​នាំ​ខ្សែពួរ​ពី​ទីតាំង​ដើម​មក​ចង​ម្តងទៀត ។ បើ​ករណី​ខ្សែពួរ​ដែល​យក​មក​ចង​នោះ​មាន​ប្រវែង​វែង​ជាង​នេះ​វិញ បើ​គាត់​ងើប​ចេញពី​ក្នុង​ទឹក​ក៏​មិន​អាច​ជួប​ពួក​គេ​ដូច​គ្នា​ដែរ ។

សរុបសេចក្តី​មក គឺជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ខ្សែពួរ​យក​មក​នោះ​ បែរជា​ខ្លី​សម​ល្មម​ត្រង់​ចំណុច​ដែល​ពួក​គេ​ជាប់​ក្នុង​រូងភ្នំ ធ្វើ​ឱ្យ​ពួក​គាត់​ងើប​ពី​ក្នុង​ទឹក​ក៏​ប្រទះ​ឃើញ​តែ​ម្តង ។ ជនជាតិ​អង់គ្លេស​ដែល​បាន​រក​ឃើញ​ពួក​គេ​ទាំង​១៣​នាក់​នៅ​ក្នុង​រូងភ្នំ គឺជា​ក្រុម​ជួយ​សង្គ្រោះដែល​មាន​ជំនាញ​ខាង​មុជទឹក​របស់​ក្រុមប្រឹក្សា​ជួយ​សង្គ្រោះ​អង់គ្លេស ។ ក្រុម​នេះ​បាន​ស្ម័គ្រចិត្ត​មក​ជួយ​ទៅ​តាម​ការ​អំពាវនាវ​របស់​កងទ័ព​ថៃ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ខណៈ​ដែល​ក្តី​សង្ឃឹម​ទាំងឡាយ​សឹងតែ​លែង​មាន​ទៅ​ហើយ ព្រោះ​រយៈពេល​១០​ថ្ងៃ​អត់​អាហារ​ជា​រឿង​ខ្លោចផ្សា​ណាស់ ។

កន្លង​មក​គេ​ជឿ​ថា ពួក​គេ​ដែល​បាត់​ខ្លួន​អាច​ទៅ​នៅ​ទីតាំង​ខ្ពស់​មួយ​ក្នុង​ល្អាង​ដែល​មានឈ្មោះ​ថា ឆ្នេរ​ប៉ាត់​តា​យ៉ា ព្រោះថា​ល្អាង​នោះ​ធំ​ដែល​អាច​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​ក្មេង​ៗ ប៉ុន្តែ​អ្វី​ដែលគេ​នឹក​មិន​ស្មាន​ដល់​គឺថា សូ​ម្បី​តែ​ល្អាង​ធំ​នោះ ក៏​ត្រូវ​ទឹកភ្លៀង​ជន់​លិច​ដែរ ។ អ្នកជំនាញ​មុជទឹក​អង់គ្លេស បានឃើញ​ក្មេង​ប្រុស​ទាំងអស់​ក្នុង​រូបរាង​ស្គមស្គាំង ប៉ុន្តែ​នៅ​មានជីវិត​និង​កំពុង​ផ្តុំ​គ្នា នៅ​លើ​ទីតាំង​ទួល​មួយ​ខ្ពស់​ពី​ទឹក​មិន​ដល់​កន្លះ​ម៉ែត្រ​ផង ។ ទីតាំង​ដែល​ប្រទះ​ឃើញ​ពួក​គេ​ទាំង​១៣​នាក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ ពី​ល្អាង​ឆ្នេរ​ប៉ា​តា​យ៉ា​ទៅ​ទៀត ។

ជា​រួមកន្លែង​ដែល​អ្នក​មុជទឹក​អង់គ្លេស​រក​ឃើញ​ក្មេង​ៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ពួក​គេ ស្ថិត​នៅ​ចម្ងាយ​ប្រមា​ណ​៤​គីឡូម៉ែត្រ​ពី​ច្រកចូល​របស់​ល្អាង ឬ​នៅ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ទីតាំង​របស់​កងទ័ព​ថៃ ដែល​ន​បោះជំរំ​នៅ​ក្នុង​រូងភ្នំ សម្រាប់​ប្រតិបត្តិការ​ស្វែងរក​ពួក​គេ ។ប៉ុន្តែ ទោះបី​រក​ឃើញ​ពួក​គេ​ហើយ​ក្តី​ក៏​ប្រ​តិប​ត្តិ​ការ​រំដោះ​យក​ពួក​គេ​ចេញពី​រូងភ្នំ​ត្រូវការ​ពេលវេលា​យូរ​ដែរ ។

អត្ថបទសរសេរ ដោយ