ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​លើក​ក្នុង​រយៈពេល​២១​ថ្ងៃ គណបក្ស​នយោបាយ​ត្រូវធ្វើ​អ្វីខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឃោសនា​ស្វែងរក​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នក តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈពេល​២១​ថ្ងៃ ក្នុង​ការ​ឃោ សនា និង​អាច​ហែរ​ក្បួនព្យុហយាត្រា​បាន​តែ​៤​លើក​ប៉ុណ្ណោះ​ដោយ​មិន​អាច​ឆ្លងខេត្ត​បាន​ឡើ យ​។ នេះ​បើ​តាម​សមាជិក​គ​.​ជ​.​ប​.​។…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឃោសនា​ស្វែងរក​សំឡេង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នក តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈពេល​២១​ថ្ងៃ ក្នុង​ការ​ឃោ សនា និង​អាច​ហែរ​ក្បួនព្យុហយាត្រា​បាន​តែ​៤​លើក​ប៉ុណ្ណោះ​ដោយ​មិន​អាច​ឆ្លងខេត្ត​បាន​ឡើ យ​។ នេះ​បើ​តាម​សមាជិក​គ​.​ជ​.​ប​.​។ លោក ឯម សូ​ផាត សមាជិក​គ​.​ជ​.​ប បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​ការ​ឃោសនាបោះឆ្នោត និង​ការ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ឃោសនា បោះ​ឆ្នោត​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ កក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​គ​.​ជ​.​ប​. បាន​លើក​ឡើង​ថា គណបក្ស​ឈរឈ្មោះ​បោះ​ឆ្នោត អាច​ហែ​ក្បូន​ព្យុហយាត្រា​នៅ​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ យ៉ាងច្រើន​៤​ដង​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។

លោក​ថា​ការ​ហែ​ក្បូន​ព្យុហយាត្រា ឬ​ក្បូន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ក្នុង​ក្រុង​ស្រុក ខណ្ឌ ចំណុះ​រាជធានី​ខេត្ត ឬ​ការ​ហែ​ក្បូន​ព្យុហយាត្រា ពី​ក្រុង​ស្រុក​ខណ្ឌ​មួយ​ទៅ​ក្រុង ស្រុក ខណ្ឌ មួយ​ផ្សេង​ទៀត​នៃ​រាជធានី ខេត្ត​ដដែល ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ហែ​ក្បូន​ក្រប​ខណ្ឌ​មណ្ឌល បោះ​ឆ្នោត​រាជធានី ខេត្ត​។ គណបក្ស​នយោបាយ​មិន​អាច​ហែ​ក្បូន​ឆ្លងខេត្ត​បាន​ឡើយ​។ លោក​បញ្ជាក់​ថា ការ​ឃោសនាបោះឆ្នោត​មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដា​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត​ទាំងអស់​ត្រូវ បញ្ឈប់​២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត ឬ​ថ្ងៃ​ស​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត របស់ គណបក្ស​នយោបាយ​ត្រូវ​ចាប់ផ្តើម​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ត្រូវ​ឈប់​សម្រាក​នៅ​ច ន្លោះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៦​ព្រឹក​។

ការ​ឃោសនា​ដោយ​ឧបករណ៍​បំពង​សំ​ឡេ ង​ត្រូវ​ហាមឃាត់​ជា​ទូទៅ ចាប់ពី​ម៉ោង​១២​ម៉ោង ថ្ងៃត្រង់​ដល់​ម៉ោង​២​រសៀល មិន​ត្រូវ​ឃោ សនា​ចាក់​បំពង​សំឡេង​នៅ​ក្បែរ​មន្ទី​ពេទ្យ នៅ​ក្បែ​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​នានា ក្នុង​ពេល ម៉ោង​សិស្ស​កំពុង​សិក្សា​។ លោក ឯម សូ​ផាត ក៏​បាន​លើក​ឡើង​ថា «​រាល់​សកម្មភាព​ឃោសនាបោះឆ្នោត ត្រូវ​ហាមឃាត់​នៅ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត (​ថ្ងៃ​ស​) និង​ថ្ងៃ​បោះ​ឆ្នោត​។ ហើយ​ចំពោះ​ការ​ស្ទង់​មតិ និង ការ​ផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត​ត្រូវ​បញ្ឈប់​៧​ថ្ងៃមុន ថ្ងៃ​បោះ​ឆ្នោត ជា​ដាច់ខាត​» ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា មន្ត្រីរាជការ​ស៊ី​វិល អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កង​យោធា យោធពលខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ មិន​ត្រូវ​ប្រើ​ឥទ្ធិពល​អំណាច នៃ​តួនាទី​របស់​ខ្លួន​ដោយ​ប្រយោល ឬ​ចំពោះ​ទៅ​លើ​ដំណើរការ​បោះ​ឆ្នោត ដូច​ជា ការ​និយាយ​ដោយ​ផ្ទាល់ ឬ​ប្រយោល ឬ​ជា​លាយលក្ខណ៍អក្សរ ដែល​មាន​ន័យ​គំរាមកំហែង ដល់​អាយុជីវិត រូបរាង​កាយ ឬ​ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ ការ​ដាក់​បង្ហាញ​ឬ​ប្រើប្រាស់​គ្រឿង​សព្វាវុធ ដើម្បី​បំភិតបំភ័យ​។

មិន​ត្រូវ​ប្រើប្រាស់​អគារ ឬ​ការ​រិ​យា​ល័យ​របស់​រដ្ឋ ឬ​សម្ភារ បរិក្ខា ថវិកា យានជំនិះ​របស់​រដ្ឋ ដើម្បី​ឃោសនា បោះ​ឆ្នោត ស្វែងរក​សំឡេង​ឆ្នោត ឲ្យ​គណបក្ស​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​ឡើយ​។ ជាមួយ​គ្នា​នោះ​ដែរ សមាជិក​គ​.​ជ​.​ប រូប​នេះ​ក៏​បាន​លើក​ឡើង​ថា មន្ត្រីរាជការ​ស៊ី​វិល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​តុលាការ​អាច​ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ​ណាមួយ នៅ​ក្រៅ​ម៉ោង​បាន ប៉ុន្តែ​មិន​ពាក់​ឯកសណ្ឋាន មិន​ត្រូវ​មាន​អាវុធ​ជាប់​នឹង​ខ្លួន និង​មិន​ត្រូវធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មានការ​គំរាមកំហែង​ឡើយ​។ គ​.​ជ​.​ប ក៏​បាន​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សហ​គម​ក្នុងស្រុក និង​សមាគម ឬ​អង្គការ​អន្តរជាតិ ដែល​បំពេញការងារ​ក្នុង​ប្រទេស​កម្ពុជា ឬ​ជនបរទេស ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​ឥត​លម្អៀង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ប្រយោល​ក្តី ដោយ​ផ្ទាល់​ក្តី ដូច​ជា ផ្ដួចផ្តើម ឬ​ចូល​រូ​ម​នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោ តរបស់​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់​។

ចេញ​សេចក្តីថ្លែងការណ៍ ឬ ធ្វើ​សកម្មភាព​ណាមួយ​ក្នុង​គោលបំណង​គាំទ្រ ឬ​បង្ហាញ​ភាព​លម្អៀង​ទៅ​រក ឬ​ប្រឆាំង​នឹង គណបក្ស​នយោបាយ​ណាមួយ​ឬ បេក្ខជន​ណា​ម្នាក់​។ ផ្តល់​មធ្យោបាយ​ជា​ថវិកា សម្ភារ បរិក្ខា ធនធានមនុស្ស ឬ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេ ក្ខ​ជន​ណា​ម្នាក់​។ សូម​ជម្រាប​ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​ត្តទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១ ៨ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ