ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល និង​នាំ​យក​អំណោយ​ជូន​ដល់​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក…

ខេត្តបាត់ដំបង ៖ នា​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨ និង​៣០​នាទី​ព្រឹក លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, ឯកឧត្តម ឡាយ សែ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេឃុំ​តា​ពូ​ង ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​វរសេនីយ៍ឯក អ៊ុ​ក ស៊ី​វុ​ត្ថា មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង សមាជិក គណកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ឯក សុខ ស៊ី​ថា មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​, លោក កុយ រុំ អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជូន​ដល់​អតីត​យុទ្ធ​ជន​ទី​ទ័លក្រ នៅ​ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល អញ្ជើញ​ចូលរួម​មាន​៖

អស់លោក​ក្រុមការងារ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការ​នគរបាល​ស្រុក ប្រធាន ស​.​អ​.​ក ស្រុក​, លោក​អនុប្រធាន​ទាំង​៤, លោក​ប្រធាន​សាខា​ឃុំ​, ក្រុមការងារ ស​.​អ​.​ក ស្រុក អាជ្ញាធរ​ដែនដី​សរុប​ចំនួន​២៨​នាក់ ស្ថិត​នៅ​ភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ពិធី​នេះ​លោក​ប្រធាន ស​.​អ​.​ក ខេត្ត បាន​សំណេះសំណាល និង​ផ្តាំផ្ញើ​នូវ​ការ​សាកសួរ សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ហើយ​សម្តេច​តែងតែ​ក្រើនរំលឹក​ដល់​ប្រធាន​សមាគម​ត្រូវ​យក​ទុកដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល​គ្មាន​ទីជម្រក​សមរម្យ​។

ដូច្នេះ​ត្រូវ​គាំទ្រ​សម្តេច ហើយ​ណែនាំ​បងប្អូន​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ហើយ​ត្រូវ​តែ​បោះ​ឆ្នោត​ជូន សម្តេច​តេ​ជោ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ និង​ធ្វើ​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​របស់​បងប្អូន យើង​បន្ត​ទៀត​។ ក្នុង​ឱកាស​នេះ​ដែរ​លោក​ប្រធាន ស​.​អ​.​ក ខេត្ត​បាន​ប្រគល់​ម៉ូត​កង់​បី ១​គ្រឿង ជា​អំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយសេនាធិការ​ចម្រុះ​ស្តីទី នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​ស្តីទី កងទ័ពជើងគោក អគ្គលេខាធិការ​រង គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម អតីត​យុទ្ធ​ជន​កម្ពុជា ជូន​ដល់​អតីត​យុទ្ធ​ជន​ឈ្មោះ ក​យ ប៉ែន ជា​និវត្តជន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​។

ដោយឡែក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល ចូលរួម​ចំនួន ១១​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា ៥០,០០០​រៀល សា​រ៉ុ​ង​១ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ