ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន ជិះ​កង់​ពី​ភ្នំពេញ​មក​មើល​ម្តាយ​ឈឺ​នៅ​ពេទ្យ​ស្រុក​បា​ធា​យ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា ២០១៨ ស្ត្រី​ឈ្មោះ បិ​ន ហេ​ន អាយុ​៤៨​ឆ្នាំ ដែល​មាន​ជីវភាព​ក្រីក្រ…

ខេត្តកំពង់ចាម ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា ២០១៨ ស្ត្រី​ឈ្មោះ បិ​ន ហេ​ន អាយុ​៤៨​ឆ្នាំ ដែល​មាន​ជីវភាព​ក្រីក្រ កើត​ជំងឺ​ខ្វះ​គ្រាប់​ឈាម និង​ហើម​ភ្នែក​លឹប​មួយ​ចំហៀង បាន​ធូរស្រាល​បន្តិច​ហើយ
ដោយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ​នោះ ហើយ​គាត់​ថែម
ទាំង​មាន​ជីវភាព​ក្រីក្រ​ថែម​ទៀត​ផង​។ អ​ន្ទិ​ត គា ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំ​ប៉ា​ល ឃុំ​សណ្តែក ស្រុក​បា​ធា​យ ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​៥​នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​សឹក​ពី​ព្រះសង្ឃ​វិញ រូបគេ​បាន​ទៅ​រៀន​ដេរ​ពូក និង​សា​ឡុ​ង​នៅ​រាជធានី​ភ្នំពេញ បាន​ជាង​២​ខែ​ហើយ​ដែរ​។

ជាមួយ​នោះ​ក្រៅពី ទំនេរ​ការងារ​ក៏​បាន​ឆ្លៀត​ទៅ​រៀន​ភាសា​អង់គ្លេស​១​ម៉ោង​ៗ​រួម​នឹង​រៀន​កំ​ព្យូ​ទ័​រ​នៅ​ពេល​ល្ងាច ដើម្បី​ឲ្យ​មានចំណេះ​ដឹង​ក្នុង​ខ្លួន​ព្រោះតែ​ធ្លាប់​មាន​អ្នក​ភូមិ​បាន​ម៉ាក់​ងាយ​ថា​« ឯង​នេះ​! រៀន​មិន​បាន​ច្រើន​នោះ​ទេ​»​។ អ​ន្ទិ​ត គា ប្រុស ប្រាប់​បន្ត​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ មិថុនា ២០១៨ ប្អូនប្រុស​បាន​ទូរស័ព្ទ​ប្រាប់​ថា ម្តាយ​បាន​ឈឺ​ហើយ​កំពុង​តែ​សម្រាក​នៅ​មន្ទីរពេទ្យ​ស្រុក​បា​ធា​យ ពេល​ដែល​ទទួល​បាន​ដំណឹង​បែប​នេះ​រូបគេ​ក៏​បាន​សុំ​មេជាង​ដើម្បី​មក​មើល​ម្តាយ​។ ពេល​នៅ​ជាមួយនឹង​គេ​នោះ មិន​មាន​លុយ​ដោយសារ​តែ​ទើបនឹង​រៀន ហើយ​នៅ​ក្នុង​ហោប៉ៅ​ក៏​មិន​មាន លុយ សូ​ម្បី​តែ​១០០​រៀល ដោយ​សុខចិត្ត​ជិះ​កង់​ចេញពី​ភ្នំពេញ ព្រមទាំង​ស្ពាយ​សា​កាដូ​សម្រាប់​ដាក់ ខោអាវ​នៅ​នឹង​ខ្នង​។

ជើង​ទាំង​ទ្វេរ​ប្រឹង​ធាក់​កង់​ដោយ​បាន​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ ឡើង​មក​ផ្លូវជាតិ​លេខ​៦ ចេះ​តែ​ប្រឹង​ធាក់​កង់​នៅ​ពេល​ណា​ដែល​ហត់​ខ្លាំង​ត្រូវ​ឈប់​សម្រាក​មួយសន្ទុះ ដើម្បី​ឲ្យ​មាន​កម្លាំង​នឹង​បន្តដំណើរ​ទៅ​មុខ​ទៀត​។ ក្នុង​ចិត្ត​គិត​ថា ទោះបីជា​នៅ​ខាង​មុខ​មាន​ឧបសគ្គ ធំ​យ៉ាងណា​ក្តី ក៏​រូបគេ​មិន​បាន​រា​ថយ​សំខាន់​ចង់​ឃើញ​មុខ​ម្តាយ​ព្រោះ​គាត់​ជា​អ្នក​មានគុណ​។ អ​ន្ទិ​ត គា ប្រុស បាន​រំលឹក​ថា នៅ​ពេល​បាន​ធំ​ដឹងក្តី​ក៏​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ក្នុង​ស្រុកភូមិ បាន​ចំណេះដឹង​រៀង​គ្រាន់​បន្តិច លុះដល់​វ័យ​១២​ឆ្នាំ បាន​ទៅ​បួស​ជា​សង្ឃ​រៀន​ព្រះធម៌ នៅ​វត្ត​វេឡុ​ឃ​រាជ​សីហា​រាម ឃុំ​ឫ​ស្រី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានជា​ច្រើន​វស្សា​។ មាន​ពេល​មួយ​នោះ​ដល់​ពេល​ដែល​ត្រូវ​បង់លុយ​សាលា​ចំនួន​៤០​ដុល្លារ មិន​មាន​បច្ច័យ​បង់​ទេ​ក៏​ទូរស័ព្ទ​មក​ម្តាយ​នៅ​ស្រុក​បា​ធា​យ​មិន​ទាមទារ​ទេ គ្រាន់តែ​ជម្រាប​ម្តាយ​ឲ្យ​បានដឹង ២​ថ្ងៃ​ក្រោយមក​ម្តាយ​បាន​ខ្ចី​លុយ​គេ​យក​ផ្ញើ​ឲ្យ​មាន​ពេល​ខ្លះ​ម្តាយ​មិន​មាន​លុយ​ទិញ​ម្ហូប ថែម​ទាំង​បាន​ធ្លាប់​ពិសា​របាយ​ជាមួយនឹង​អំបិល​ក៏​មាន​។

ដោយសារ​តែ​មើលឃើញ​ជីវភាព​គ្រួសារ​ខ្វះខាត​ពេក ក៏​សម្រេចចិត្ត​សឹក​បាន​ជាង​២​ខែ ហើយ​ទៅ​រៀន​យក អាជីព​ជំនាញ​ដេរ​ពូក និង​សា​ឡុ​ង​នៅ​រាជធានី​ភ្នំពេញ​។ នៅ​ពេល​ដែល​ទទួល​ដំណឹង​ម្តាយ​ឈឺ ណាមួយ​ទីទ័ល​ក្រ​ផង​នោះ រូបគេ​បាន​សម្រេចចិត្ត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​រូបគេ ហើយនឹង​សុំ​ឲ្យ​សប្បុរសជន​ជួយ​ជា​ថវិកា​ដល់​ម្តាយ​របស់​ខ្លួន​មាន​អ្នក​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន​ផ្ញើ​លុយ​ក្នុង​ម្នាក់​១០​ដុល្លារ​ខ្លះ​២០​ដុល្លារ​ឲ្យ​មក​រូបគេ​តាម​វី​ង​…​មាន​ជា​ហូរហែរ​ពិតជា​មាន​ក្តី​រំភើប ធ្វើ​ឲ្យ​រូបគេ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។ ទាំងនេះ​បាន​លើក​កម្លាំងចិត្ត​ដល់​រូបគេ ដើម្បី​ប្រឹង​មើលថែ​ទាំ​ម្តាយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ទាំង​របួស​ភ្នែក​ដោយសារ​តែ​មែកឈើ​បុក ពេល​ចេញ​ទៅ​រក​ឧស​ដាំបាយ​ហើយ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​នោះ​ពេទ្យ​ឲ្យ​ម្តាយ​ពិសារ​បង្អែម​ញឹកញាប់​ទៅ​នឹង​បាត់​ហើយ​។

ទឹកចិត្ត​របស់​បងប្អូន​នៅ​គ្រប់​ទិស​ទី​នេះ រូបគេ​គ្មាន​អ្វី​ថ្លែង​នោះ​ទេ មាន​តែ​ម្រាមដៃ​ដប់ និង​ការ​អរគុណ​នោះ​ទេ ហើយ​ក៏​ប្រសិទ្ធពរ​ជ័យ​ដល់​សប្បុរសជន​ឲ្យ​ជួប​តែ​សេចក្តីសុខ​គ្រប់ពេលវេលា​។ សូម​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ម្តាយ​ឪពុក​មិន​មាន​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល​នឹង​គេ​ទេ គឺ​ទិញ​តែ​អង្ក​គីឡូ​សម្រាប់​ដាំបាយ​ហូប​តែ​ប៉ុណ្ណោះ​។ លោក​វេជ្ជបណ្ឌិត ទូច ហួត ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ បិ​ន ហេ​ន ដែល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ រូប​លោក​បាន​លើកលែង​មិន​ឲ្យ​បង់ថ្លៃ​សេវា​នោះ​ទេ ហើយ​ថែម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ប្រចាំ​ថ្ងៃ​ក្នុង​១​ថ្ងៃ​ចំនួន​៥.០០០​រៀល​បន្ថែម​ទៀត​។

ស្ថានភាព​ជំងឺនេះ​អាច​មើល​ព្យាបាល​បាន ក៏​ប៉ុន្តែ​ក្នុង​ករណី​បើ​មិន​បាន​ធូរស្រាល​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ខេត្ត​បន្ត​ទៀត​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា គ្រូពេទ្យ​នៅ​ស្រុក​បា​ធា​យ និង​ពេទ្យ​ខេត្ត​បាន
មក​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន ហើយ​នៅ​ថ្ងៃ​ទី​០៤ កក្កដា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ជួយ​ឧបត្ថម្ភ
ថវិកា​បន្ថែម​២០​ម៉ឺន​រៀល​ទៀត ដើម្បី​សម្រាលទុក្ខ​លំបាក​បាន​មួយ​រយៈ ហើយ​ភ្នែក​ហើម​ចេញ​ខ្ទុះ​នោះ
ត្រូវ​បាន​គ្រូពេទ្យ​ព្យាបាល​បាន​ធូរស្រាល​ហើយ​ដែរ​៕
https://www.youtube.com/watch?v=UZdWhc6FoEg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ