ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ឧក្រិដ្ឋជន​ជួញ​គ្រឿងញៀ.ន​ជាង​១៦​គីឡូក្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ កក្កដា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ គួរ​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ កក្កដា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៨ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ទី​៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ដោយ​ខុសច្បាប់​ម្នាក់ និង ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

ឧក្រិដ្ឋជន​មានឈ្មោះ ម៉េ​ង រតនា ហៅ​ខ្វៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ទាក់ទិន និង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន ឈ្មួញ​គ្រឿងញៀន និង​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម​នេះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ទី​៦ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហម គ​ន្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រាប់​ថ្ងៃខែ​ទម្រាំ​កំណាត់​បាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដ៏​ធំ​មួយ​នេះ​។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​កំណត់​មុខ​ស​ញ្ញ​បាន​ច្បាស់លាស់​ហើយ លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អនុញ្ញាត​ឲ្យ​លោក ឡឹ​ក វណ្ណៈ រៀបចំ​កម្លាំង​ជំនាញ​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួន ចេញ​បង្ក្រាប​បទ​ជួញដូរ​គ្រឿងញៀន​នោះ​ឲ្យ​ខាង​តែ​បាន​។ ជាក់ស្តែង​នា​វេលា​ម៉ោង​ប្រមាណ​៣ និង ៣០​នាទី​រសៀល ថ្ងៃ​ទី​០១ កក្កដា កម្លាំង​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ហម គ​ន្ធី បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​កំពុង​ធ្វើ​ដំណើ​តាម​រថយន្ត នៅ​ចំណុច​លើ​ដងផ្លូវ​មួយ​ជិត​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ រួម​ទាំង​ដកហូត​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ប្រមាណ​១៥​គីឡូ​៨១២​ក្រាម និង​ហេ​រ៉ូ​អ៊ី​ន​ចំនួន ២​បន្ទះ ស្មើ​៧​ខាំ​៨៩៤ ក្រាម​។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​រូប​នេះ បាន​សារ​ភា​ញ​ថា ខ្លួន​មានការ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ម្នាក់ តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៦ ដោយ​រកស៊ី និង​ជួយ​រក្សា​ទុក ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់​។ ជនសង្ស័យ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ជនជាតិ​ចិន​ម្នាក់​នោះ បាន​ឲ្យ​ខ្លួន​ទៅ​ទទួល​គ្រឿងញៀន​មួយ​សាក់​កាដូ និង​មួយ​ដុំ​មាន​ចំនួន​២៨​កញ្ចប់​តូច នៅ​ចំណុច​ខាងក្រោយ​ណា​ហ្គា​វើ​ល និង​ឲ្យ​ខ្លួន​យក​ទៅ​រក្សា​ទុក និង​ចែកចាយ​បន្ត​។ លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​០១ កក្កដា ២០១៨ ក៏​ត្រូវ​សមត្ថកិច្ច​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ចាប់ខ្លួន​តែ​ម្តង​ទៅ​៕
https://youtu.be/Rpam-a9se_U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ