ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ជួសជុល​ដំបូលផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង ប៉ះ​ខ្សែភ្លើង​ឆក់​ស្លា.ប់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ…

ខេត្តកោះកុង ៖ បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ឈ្មោះ ដឹក ឌឹ​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​ម្នាង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ជួសជុល​ដំបូលផ្ទះ​របស់​ខ្លួន​ក្នុង​ខណៈ​មេឃ​កំពុង​ភ្លៀង​។ ស្រប​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប៉ះ​ចំ​ខ្សែភ្លើង​របស់​អ្នក​ជិតខាង​ដែល​គង​នៅ​លើដំបូល​ផ្ទះ​របស់​ខ្លួន​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​មួយ​រំពិច​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិនិច្ឆ័យ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ស្លាប់ ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន រួច​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ