ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​៥​នាំ​ឱ្យ​មនុស្ស​មាន​វិបុលភាព និង​អាយុ​វែង

5 ឆ្នាំ មុន

ព្រះ​សូត្រ​បាន​និយាយ​ពី​យុគ​មួយ​ឈ្មោះ មិ​គ​សញ្ញី ជា​យុគ​ដែល​មនុស្ស​លែង​ស្គាល់​បងប្អូន គ្រូ​សិស្ស អ្នកធំ​លែងស្គាល់អ្នកតូច មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែ​សម្គាល់ថា អ្នក​ដែល​មាននៅ​ចំ​ពីមុខ​ខ្លួន…

ព្រះ​សូត្រ​បាន​និយាយ​ពី​យុគ​មួយ​ឈ្មោះ មិ​គ​សញ្ញី ជា​យុគ​ដែល​មនុស្ស​លែង​ស្គាល់​បងប្អូន គ្រូ​សិស្ស អ្នកធំ​លែងស្គាល់អ្នកតូច មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែ​សម្គាល់ថា អ្នក​ដែល​មាននៅ​ចំ​ពីមុខ​ខ្លួន គឺជា​សត្វ​ម្រឹ​ក ដែល​ត្រូវ​តែ​សម្លាប់​ដើម្បី​យក​ធ្វើ​ជា​អាហារ​។ ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នេះ​បាន​កើតឡើង​មួយ​រយៈ ហើយ​ក៏​ស្ងប់​ទៅ​វិញ​។ ជន​ដែល​នៅរ​ស់រួច​ពី​ស្លាប់ បាន​នាំ​គ្នា​ពិចារណា​ពី​ទោស​នៃ​សង្គ្រាម ពី​ទោស​នៃ​ការ​សម្លាប់​ជីវិត​សត្វ ហើយ​ក៏​ទ្រហោយំ ព្រមទាំង​សន្យា​គ្នា​ថា ឈប់​សម្លាប់​ជីវិត​ទៀត​ហើយ​។

ដោយ​ការ​ប្រឹងប្រែង និង​តាំង​មាំ​ក្នុង​ពាក្យ​សច្ចៈ ជន​ទាំងនោះ​ក៏​បាន​សេចក្តីសុខ មាន​អាយុ​វែង​ឡើង​ៗ​ជា​លំដាប់ ហើយ​ក្រោយមក​ទៀត​ក៏​នាំ​គ្នា​រក្សាសីល​ទី​២ គឺ​មិន​លួច រក្សាសីល​ទី​៣ គឺ​មិន​ប៉ះពាល់​កូន​ប្រពន្ធ​គេ និង​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម រក្សាសីល​ទី​៤ គឺ​មិន​និយាយ​កុហក និង​រក្សាសីល​ទី​៥ គឺ​មិន​សេព​គ្រឿង​ស្រវឹង​។ ទីបំផុត​នៃ​ការ​តស៊ូ​ដើម្បី​ធ្វើ​សេចក្តី​ល្អ ជន​ទាំងនេះ​ក៏​បាន​ឈាន​ដល់​យុគ​ព្រះ​សិ​អារ្យ​មេត្រី ដែល​ជា​យុគ​ពោរពេញ​ទៅ​ដោយ​មេត្តា ករុណា និង​សម្បូរ​សប្បាយ អាយុ​យឺនយូរ ។

អ្វី​ដែល​យើង​អាច​ទាញ​យក​ពី​ព្រះ​សូត្រ​នេះ​មក​ធ្វើ​ជា​គំរូ សម្រាប់​ការ​កសាង​ប្រទេស​ជាតិ​ដែល​រង​គ្រោះ​ដោយ​ការ​ញាំញី​ខ្វែងគំនិត​គ្នា គឺ​ការ​សមាទានសីល​ទាំង​៥ ឱ្យ​បាន​បរិបូណ៌​។ នោះ​ទើប​អាយុ​យើង​កើន និង​មាន​វិបុលភាព​ក្នុង​ជីវិត​បាន ។

សន្តិភាព និង​ការ​ឈប់​ឈ្លោះ​ទាស់ទែង​គ្នា​ត្រូវ​យក​មក​ដាក់​នៅ​មុខ​គេ​បង្អស់​ដោយ​ការ​សមាទានសីល​លេខ​ទី​១​។ ឈប់​កេងប្រវ័ញ្ច ឈប់​លួច ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ប៉ះពាល់​សម្បត្តិ​គេ ឈប់​បៀត​បៀត​ត្រូវ​មក​ជា​លំដាប់ ដោយ​ការ​សមាទានសីល​ខ​ទី​២​។ សីល​ខ​ទី​៣ កឺ​គោរព​សិទ្ធិ​ក្រុម​គ្រួសារ​គេ មិន​លុះ​ទៅ​ដោយ​អំណាច​កាមគុណ​។ សីល​ខ​ទី​៤​គឺ​ការ​មាន​សច្ចៈ​រវាង​គ្នា​និង​គ្នា មិន​បោក​បញ្ឆោត មិន​កុហក​គ្នា និង​សីល​ខ​ទី​៥ គឺ​ការ​មិន​វង្វេង​ស្រវឹង មិន​មាន​សេចក្តី​ប្រមាទ ព្រោះ​ការ​សេព​នូវ​គ្រឿងញៀន ។

យើង​ទាំងអស់​គ្នា​ជឿ​ថា មិន​មាន​អ្នកដឹកនាំ​ឬ​រាស្ត្រប្រជា​ណា​សូ​ម្បី​តែ​ម្នាក់​ដែល​មិនឃើញ​តម្លៃ​សន្តិភាព និង​សីល​៥ នេះ​ឡើយ​។ បញ្ហា​នៅ​ត្រង់​ថា តើ​យើង​អនុវត្ត ឬ​មិន​អនុវត្ត​តែ​ប៉ុណ្ណោះ​។ បើ​អនុវត្ត​រាស្ត្រ​ខ្មែរ​នឹង​បាន​សុខ ការ​កសាង​ទាំងឡាយ នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន បើ​មិន​អនុវត្ត​ទេ​នោះ ក៏​ជា​សេចក្តីសម្រេច​ចិត្ត​របស់​យើង​ក្នុង​ការ​ទ្រាំ​រស់នៅ​បាន បើ​មិន​អនុវត្ត​ទេ​នោះ ក៏​ជា​សេចក្តីសម្រេច​ចិត្ត​របស់​យើង​ក្នុង​ការ​ទ្រាំ​រស់នៅ​ជាមួយ​សេចក្តី​ទុក្ខ ដោយ​យល់​ថា សេចក្តី​ទុក្ខ​ជា​របស់​គួរ​រីករាយ ដូច​សត្វ​ដង្កូវ​ដែល​តែង​ត្រេកអរ​ជាមួយនឹង​លាមក​ក្នុង​បង្គន់​ដូច្នោះ​ដែរ ។