ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! បើករថយន្ត​ដឹក​ប្រេង​ឱ្យ​គេ​ហើយ នៅ​ឆ្លៀតឱកាស​ទៀត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើករថយន្ត​ដឹក​ប្រេង​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ដឹក​ប្រេង​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព ហើយ​រត់គេច​ខ្លួន ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើត​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្នោ​ទី​២ សង្កាត់​សុ​ព​រ័​ទេព…

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើករថយន្ត​ដឹក​ប្រេង​ម្នាក់​ត្រូវ​បាន​ម្ចាស់​រថយន្ត​ដឹក​ប្រេង​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព ហើយ​រត់គេច​ខ្លួន ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើត​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្នោ​ទី​២ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ខៀវ សុ​ភ័​ក្រ (​ហៅ​រឿ​ន វី​រៈ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្នោ​ទី​២ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ចាប់ខ្លួន គឺ​ជនសង្ស័យ​ជា​អ្នក​បើករថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A៧៨៨១ ។ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​១៩ មិថុនា ខ្លួន​បាន​លួច​យក​ប្រេង​សរុប​១៥៨​លី​ត្រ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៣០ មិថុនា នៅ​ចំណុច​ផ្សារ​ព្រៃ​ផ្តៅ លួច​ចំនួន​៨​លី​ត និង​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១ កក្កដា គឺ​លួច​បាន​ចំនួន​១៥០​លី​ត្រ​ទៀត​នៅ​ចំណុច​កំ​បូល​។

ជន​សង្ស័យ​បន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​បូម​ប្រេង​លក់​បាន​លុយ​ហើយ រូបគេ​បាន​យក​លុយ​ដើរ​ស៊ីចាយ ហើយ​ចូល​ធ្វើការ​វិញ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ចឹ​ង​។ ពេល​នោះ​មាន​តៃកុង​ម្នាក់​ផ្សេង​ទៀត​និយាយ​ថា មេ​ហាក់បីដូចជា​ដឹង​រឿង​ដែល​គេ​បូម​ប្រេង​លក់ ហើយ​ក្រោយ​ដឹង​រឿង​ហើយ​រូបគេ​ក៏​រត់គេច​ខ្លួន​តែ​ម្តង​។

នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ស្តាប់​ច​ម្លើ​តយ​សារភាព​របស់​ជនសង្ស័យ​រួច ក៏​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ