ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្ងឺ​ទាំងនេះ​កំពុង​វាយលុក​សត្វពាហនៈ មន្ត្រី​ជំនាញ​ចុះ​ចាក់​វ៉ាកសាំង​ការពារ​ជា​មុន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា នេះ​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម និង​ជម្ងឺសា​ទឹក​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​ជាង​៤០០​ក្បាល​នៅ​ភូមិ​ស​ន្លូ​ង​លី​ប ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា នេះ​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម និង​ជម្ងឺសា​ទឹក​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​ជាង​៤០០​ក្បាល​នៅ​ភូមិ​ស​ន្លូ​ង​លី​ប ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​លើ​សត្វ​គោក្របី​របស់​អ្នកស្រុក​នេះ​ធ្វើ​ឡើង​នៅ​លើ​តំបន់​មួយ​ចំនួន​ដែល​ធ្លាប់​ផ្ទុះ​កើត​ជម្ងឺ​អុតក្តាម និង​ជម្ងឺសារ​ទឹក​នេះ​ហើយដោយ​ឡែក​នៅ​តំបន់​ផ្សេង​ៗ​ទៀត​មន្ត្រី​ជំនាញ​ក៏​ធ្វើការ​ចុះ​តាមដាន​ជាប់​ជា​ប្រចាំ​ផង​ដែរ​ដើម្បី​ប្រមូល​ទិន្នន័យ និង​ចាត់វិធានការ​បង្ការ​និង​ការពារ​កុំអោយ​ផ្ទុះ​កើត​ជម្ងឺ​ឡើង ។

លោក ចិន វិសាល បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៤ កក្កដា នេះ​ក្រុមការងារ​របស់​លោក​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​សត្វ​គោ​ជាង​៤០០​ក្បាល និង​ក្របី​២​ក្បាល នៅ​ក្នុងភូមិ​ស​ន្លូ​ង​លី​ប​ដើម្បី​ធានា​ថា សត្វ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​មិន​មាន​សត្វ​ណាមួយ​ឈឺ​នោះ​ទេ​ទោះ​ក្នុង​រដូវភ្លៀង​ក៏​ដោយ ។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បើសិនជា​មាន​សត្វ​គោក្របី​ជ្រូក​មាន់​ទា ដែល​មាន​អាការ​ឬ​ចេញ​រោគ​សញ្ញា​ខុស​ប្រក្រតី​ណាមួយ សូម​រួសរាន់​រាយ​ការ​ណ៌​ទៅ​មន្ត្រី​ពេទ្យសត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​អោយ​បាន​លឿន​ដើម្បី​អោយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ចុះ​ពិនិត្យ និង​ព្យាបាល​ទាន់​ពេលវេលា កុំអោយ​ជម្ងឺឆ្លង​រាលដាល​ទៅ​សត្វ​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ