ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី និង​ជំនួយការ​២​រូប​របស់​លោក​នឹង​ត្រូវ​ឡើង​ជ្រញ់​ថ្ងៃ​ទី​៩ កក្កដា ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា នេះ​បាន​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​សារទុក្ខ​របស់​លោក សំ សុ​គង់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា នេះ​បាន​បើក​សវនាការ​លើ​បណ្តឹង​ប្តឹង​សារទុក្ខ​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ឲ្យ​លោក សម រ​ង្ស៊ី និង​ជំនួយការ​២​នាក់​របស់​លោក សម រ​ង្ស៊ី ដែល​ជាប់​ពាក់​ពន្ធ​នឹង​បទ​សមគំនិត​ក្លែង​ឯកសារ​សាធារណៈការ​ប្រើប្រាស់ ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។

នៅ​ពេល​សវនាការ​លោក សំ សុ​គង់ មេធាវី​ការពារ​ឲ្យ​លោក សម រ​ង្ស៊ី នឹង​ជំនួយការ​២​នាក់​បាន​ដាក់​សារ​ណា​ការពារ​រួចរាល់​ហើយ​តែ​សុំ​ពន្យល់​តែ​អង្គច្បាប់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ ចំណែក​តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​នៅ​តែ​តម្កល់​បទ​ចោទ​លើ​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ឲ្យ​នៅ​ដដែល ។ ចំពោះ​រឿង​ក្តី​នេះ​លោក​ចៅក្រម​បាន​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សា​ដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

គួរ​រំលឹក​ផង​ដែល​ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​សម្រេច​ដូច​គ្នា​គឺ​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ ចំណែក អ៊ឹ​ង ជុង​លាង ហៅ ម៉ា​ប់ និង​ឈ្មោះ សត្យា​សម្បត្តិ ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ដូច​គ្នា តែ​អនុវត្ត​ទោស​៣​ឆ្នាំ​សល់​ពីរ​ឆ្នាំ​ទៀត​ព្យួរ​ធម្មតា​ជាប់​ពាក់ព័ន្ធ​បទល្មើស​សមគំនិត​ក្លែង​ឯកសារ​សាធារណៈការ​ប្រើប្រាស់ ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ១០៧ ១០៨ ៤២៩ ៤៣០ ៤៩៥ និង មាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ឯកសារ​រឿង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​កាលពី​ថ្ងៃ​ទី​១២​និង​១៣ ខែសីហា ឆ្នាំ​២០១៥ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ