ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​មាន​ស្នាម​ខ្នៅ ឬ​ប្រជ្រុយ​ពី​កំណើត គួរ​ភ័យ​ដែរ​ទេ?

5 ឆ្នាំ មុន

ការ​មាន​ប្រជ្រុយ តូច​ៗ កើតឡើង​ពី​កំណើត​អាច​មាន​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​ទើបនឹង​កើត​១០០​នាក់ ។ រឿង​នេះ​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​វា​ក៏​កម្រ​នៃ​នាំ​ឲ្យ​ទៅ​ជា​មហារីក​ស្បែក​ប្រភេទ Melanoma ដែរ ។ ដូច្នេះ​ខណៈ​ពេល​ដែល​អ្នក​មិន​គួរ​បារម្ភ​អំពី​ប្រជ្រុយ…

ការ​មាន​ប្រជ្រុយ តូច​ៗ កើតឡើង​ពី​កំណើត​អាច​មាន​លើ​ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​ទើបនឹង​កើត​១០០​នាក់ ។ រឿង​នេះ​ច្រើន​តែ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​វា​ក៏​កម្រ​នៃ​នាំ​ឲ្យ​ទៅ​ជា​មហារីក​ស្បែក​ប្រភេទ Melanoma ដែរ ។

ដូច្នេះ​ខណៈ​ពេល​ដែល​អ្នក​មិន​គួរ​បារម្ភ​អំពី​ប្រជ្រុយ ភ្លាម​ៗ​នោះ យក​ល្អ​គួរតែ​តាមដាន​ប្រជ្រុយ​ទាំងនោះ​ដោយ​ប្រុង​ប្រយ័ត្ន និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដែល​ជំនាញ​ខាង​រោគ​កុមារ​ផង ។

ក្នុង​ករណី​ប្រជ្រុយ​ដែល​ធ្ងន់ ឬ​ត្រូវ​ភ័យ​នោះ​គឺជា​ប្រជ្រុយ​ដែល​មាន​ទំហំធំ​ៗ ឬ​ចាប់ពី ៧.៦២​សង្ទីម៉ែត្រ​ឡើង​ទៅ ។ វា​ប្រហែលជា​អាច​សំប៉ែត ឬ​ក្រាស់ ហើយ​អាច​នឹង​ដុះ​រោម​ចេញ​មក​ក្រៅ​ទៀត​ផង ។ ខណៈ​ពេល​ដែល​វា​គឺជា​រឿង​កម្រ​បំផុត​នោះ ដែល​មាន​មួយ​ក្នុង​ចំណោម​ទារក​កើត ២០០០០​នាក់ វា​ទំនងជា​កើតឡើង​ញឹកញាប់​ជាង ស្នាម​ពី​កំណើត​​ដែល​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក​ស្បែក​ដែរ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ