ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃថៃ៖ ក្មេង​ៗ​កីឡាករ​​១២​នាក់និងគ្រូបង្វឹក​ម្នាក់ ត្រូវ​តែ​រៀន​​មុជ​ទឹក

5 ឆ្នាំ មុន

​ប្រភព​ពី​ Bangkok Post បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ថៃ អនុពង្ស ប៉ាវ​ជី​ន​​​ដា បាន​មាន​ប្រសាសន៍​ថា ដើម្បី​យក​ក្មេង​ៗ​ចេញពី​រូងភ្នំ​មក​ជួប​ម្តាយ​ឪពុក​គេ​វិញ​បាន លុះត្រាតែ​មុជទឹក​តាម​ផ្លូវ…

​ប្រភព​ពី​ Bangkok Post បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ថៃ អនុពង្ស ប៉ាវ​ជី​ន​​​ដា បាន​មាន​ប្រសាសន៍​ថា ដើម្បី​យក​ក្មេង​ៗ​ចេញពី​រូងភ្នំ​មក​ជួប​ម្តាយ​ឪពុក​គេ​វិញ​បាន លុះត្រាតែ​មុជទឹក​តាម​ផ្លូវ ​ដែល​កំពុង​មានទឹក​លិច​រហូត​មក​ដល់​ច្រកចូល​ទៅ​ដំបូង​ ។

លោក​រដ្ឋមន្ត្រី​ជឿ​ថា ក្មេង​ៗ​កីឡាករ​ទាំង​១២​នាក់ និងគ្រូបង្វឹក​ម្នាក់ត្រូវ​តែ​រៀន​មុជទឹក ជា​ពិសេស​ គឺ​មុជទឹក​ជ្រៀត​តាម​ចន្លោះ​តូច​ៗ ដែល​ពិតជា​មានការ​លំបាក​ខ្លាំង ​។ ប្រសិនបើ​វិធី​នេះ ពិតជា​ត្រូវ​យក​ទៅ​អនុវត្ត​មែន​នោះ ពួក​គេ​ត្រូវ​តែ​ពាក់​ឧបករណ៍​មុជទឹក​រៀង​ៗ​ខ្លួន ហើយ​ធ្វើ​ដំណើរ​ចេញ​មក​ម្តងម្នាក់​ៗ ​។

ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ថែ្ល​ង​ទៀតថា​៖ «ការ​មុជទឹក​មិន​ស្រួល​ទេ​ ។ អ្នក​ដែល​មិន​ដែល​មុជ​សោះ
គឺ​ពិតជា​គិត​ថា ​លំបាក​ណាស់ ព្រោះតែ​ផ្លូវ​ដែល​ត្រូវធ្វើ​ដំណើរ​ គឺ​ពិតជា​តូច​ចង្អៀត​ ។ ពួក​គេ​ត្រូវ​តែ​ចេះ​ប្រើ​ប្រាស់​​ឧបករណ៍​រៀង​ៗ​ខ្លួន​។ ប្រសិនបើ​ឧបករណ៍​ជ្រុះ​បាត់​នៅ​កន្លែង​ណា​នោះ វា​ពិត​គ្រោះថ្នាក់​ធំ​ហើយ​​» ។

លោក​​បន្តថា «​ដោយសារ​តែ​ភ្លៀង​នឹង​ធ្លាក់​មក​ទៀត​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ការ​ជួយ​ក្មេង​យក​ចេញ​មក ត្រូវ​តែ​ប្រញាប់​ ។ ឧបករណ៍​មុជទឹក​ត្រូវ​តែ​ប្រើ​ ។ ប្រសិនបើ​ទឹក​ឡើង ការងារ​នេះ​នឹង​កាន់តែ​ពិបាក​។ យើង​ត្រូវ​តែ​យក​ក្មេង​ៗ ចេញ​មក​ឲ្យ​បាន​មុន» ។

គួរ​បញ្ជាក់​ផង​ដែរ​​ថា ការ​យក​ក្មេង​ៗ​ចេញ​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ​ នៅ​ពេល​នេះ ដោយសារ​តែ​ក្មេង​ៗ​មិន​ទាន់​មាន​កម្លាំងកំហែង​គ្រប់គ្រាន់​ អាច​ធ្វើការ​មុជទឹក​ចេញ​មក​បាន​ ។ ម្យ៉ាងទៀត ពួក​គេ​ទាំងអស់​គ្នា​ សុទ្ធតែ​មិន​ចេះ​ហែល​ទឹក​ទាំងអស់ ​៕

អត្ថបទសរសេរ ដោយ